ការខ្សោយចំណង់ផ្លូវភេទច្រើនតែមិនមែនកើតឡើងភ្លាមៗនោះទេ ព្រោះវាមិនមែនដូចជាការកើតជំងឺផ្តាសាយ នៅព្រឹកឡើងឡើយ។ វាគឺជាបញ្ហាដែលកើតឡើងបន្តិចម្តងៗ។ យ៉ាងណាមិញ ការដែលឧស្សាហ៍មានសកម្មភាពផ្លូវភេទមិនមែនជាមធ្យោបាយដ៏ល្អបំផុតដើម្បីកំណត់ដឹងអំពីចំណង់ផ្លូវភេទឡើយ។ ប៉ុន្តែបើសិនជាអ្នកស្រឡាញ់គ្នាពិតប្រាកដ ហើយរួមភេទតិចជាងធម្មតា អាចម្តងក្នុងមួយសប្តាហ៍ អ្នកប្រហែលជាត្រូវសួរខ្លួនឯងទៀតថា ខ្លួនឯងសប្បាយចិត្តនូវរឿងគ្រប់យ៉ាងទាំងអស់នោះឬអត់សិន។
បើសិនជាអ្នកមិនសប្បាយចិត្តអំពីការខ្សោយចំណង់ផ្លូវភេទទេ យកល្អគួរតែស្វែងយល់អំពីបញ្ហានេះសិន មុននឹងវាក្លាយទៅជារឿងដែលមិនអាចដោះស្រាយបាន។ ដើម្បីសម្គាល់ដឹងអំពីអាការៈព្រមានភ្លាមៗនៃការខ្សោយចំណង់ផ្លូវភេទ ចូរឆ្លើយនឹងសំណួរខាងក្រោមនេះចំពោះខ្លួនឯងសិន៖
- ការស្ទាបអង្អែលកើតឡើងតែនៅពេលឡើងលើគ្រែប៉ុណ្ណោះ
- ការរួមភេទមិនបានផ្ល់នូវអារម្មណ៍ទំនាក់ទំនង និងការចែករំលែកអ្វីគ្នាឡើយ
- ម្នាក់ក្នុងចំណោមអ្នកទាំងពីរតែងតែជាអ្នកចាប់ផ្តើម ហើយម្នាក់ទៀតគឺមានអារម្មណ៍ថារងសម្ពាធ
- អ្នកមិនដែលមានបំណងចង់រួមភេទទៀតទេ
- ការរួមភេទគឺជាលក្ខណៈមេកានិច និងទម្លាប់
- ភាគច្រើនអ្នកមិនដែលមានអារម្មណ៍ ឬការស្រមើស្រមៃរួមភេទជាមួយប្រពន្ធឡើយ
- ភាគច្រើនអ្នករួមភេទតែម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយខែ។
បើសិនជាចម្លើយរបស់អ្នកភាគច្រើន គឺពិត នោះ អ្នកប្រហែលជាស្ថិតក្នុងស្ថានភាពខ្សោយ ឬបាត់បង់ចំណង់ផ្លូវភេទហើយ។ ដំបូងឡើយ ការយល់ដឹងអំពីមូលហេតុរបស់វា អាចជួយឲ្យអ្នកស្វែងរកដំណោះស្រាយបានយ៉ាងសមស្រប៕