ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗ ដែលមានប្រសិទ្ធភាពបំផុត ប្រសិនបើគូស្វាមី ប្រាថ្នាចង់បានកូនឆាប់ៗ ៖
គន្លឹះទីមួយ
ព្យាយាមមើលទម្ងន់របស់ខ្លួន មិនត្រូវឲ្យលើសខ្លាំងនោះទេ ពីព្រោះ ការធាត់ជ្រុល នឹងធ្វើឲ្យអ្នកមិនងាយមានកូននោះទេ។
គន្លឹះទីពីរ
ញ៉ាំអាហារសំបូរវីតាមីន ពិសេស គ្រឿងសមុទ្រ និងគ្រប់ធញ្ញជាតិ ពីព្រោះ វាជួយឲ្យមេជីវិតឈ្មោលរបស់ខ្លាំង ហើយមានសុខភាពល្អ។
គន្លឹះទីបី
ត្រួតពិនិត្យសុខភាពទាំងអស់គ្នា ដើម្បីរកមើលឆែករកមើលបញ្ហា និងការប្រឈមនានា។
គន្លឹះទីបួន
តមការញ៉ាំតែ កាហ្វេ និងស្រា ពីព្រោះ វាអាចប៉ះពាល់ ដល់ការមានកូនរបស់អ្នក។
គន្លឹះទីប្រាំ
ហាត់ប្រាណ និងកាត់បន្ថយស្ត្រេស ដើម្បីជួយឲ្យអ្នកទាំងពីរ មានអារម្មណ៍ស្រស់ថ្លា ហើយរីករាយនៅពេលរួមភេទ៕