អ្នកប្រហែលជាធ្លាប់ដឹងរួចមកហើយអំពីការញ៉ាំគ្រឿងស្រវឹង ប៉ុន្តែអ្នកពិតជាមិនអាចគ្រប់គ្រងវាបានឡើយដោយសារតែសព្វថ្ងៃនេះ សូម្បីតែក្មេងៗអាយុ ១៨ឆ្នាំក៏ចេះផឹកដែរ។ បើយើងនិយាយបកទៅកាលពីមុនវិញ បើសិនជាអ្នកនៅក្មេង ហើយញ៉ាំគ្រឿងស្រវឹងរហូតដល់ស្រវឹង អ្នកប្រហែលជាអាចភ្ញាក់ឡើងនៅពេលព្រឹកមានអារម្មណ៍ស្រស់ស្រាយ ហើយអាចទៅរៀនបានធម្មតា។ ប៉ុន្តែឥឡូវនេះបើសិនជាអ្នកហ៊ានតែសាកដូចពីមុន អ្នកពិតជាមិនអាចភ្ញាក់មកស្រួលខ្លួនទេ ហើយក៏ទំនងជាធ្វើការមិនបាននៅថ្ងៃបន្ទាប់ទៀតផង។ នេះដោយសារតែហេតុផលដូចខាងក្រោមនេះឯង៖
ថ្លើមអាយុកាន់តែច្រើន កាន់តែពិបាកដោះស្រាយភាពស្រវឹង
ធម្មតាកាលណាអាយុកាន់តែច្រើន សមត្ថភាពរបស់រាងកាយក្នុងការស្រួលបួលពីបញ្ហាគ្រប់យ៉ាងក៏អាចរងការប៉ះពាល់ដែរ។ រឿងនេះមិនខុសគ្នានឹងការបាក់ឆ្អឹង និងផ្តាសាយនោះទេ។ នៅពេលរាងកាយបញ្ចូលគ្រឿងស្រវឹងច្រើន វាក៏មិនមានកន្លែងណាដែលពិសេសសម្រាប់ដោះស្រាយវាដែរ ដូច្នេះមានតែថ្លើមទេទើបទទួលខុសត្រូវច្រោះជាតិពុលមួយនេះចេញ។ ប៉ុន្តែដល់ពេលអាយុច្រើន ថ្លើមក៏អាយុច្រើនតាមគ្នាដែរ ដូច្នេះសមត្ថភាពរបស់វាក៏ថយចុះតាមគ្នាដែរ។ យ៉ាងណាមិញ ជាតិពុលដែលថ្លើមបំលែងបានអាចនឹងបង្កឲ្យមានអាការៈចង្អោ វិលមុខ វង្វេងវង្វាន់ និងឈឺក្បាលធ្ងន់ធ្ងរ។
ការស្រវឹងមិនមែនជាវិធីដោះស្រាយស្ត្រេសទេ តែវានឹងធ្វើឲ្យស្ត្រេសលើសដើម
ហេតុផលញឹកញាប់មួយនិយាយថា មនុស្សយើងស្ត្រេសកាន់តែច្រើនគឺនៅវ័យកណ្តាល ព្រោះត្រូវការរកលុយ ចិញ្ចឹមគ្រួសារ ឬរកការងារធ្វើ។ ស្ត្រេសអាចនឹងនាំឲ្យបង្កើនការផលិតអ័រម៉ូន Cortisol ច្រើនលើសលុប ដែលអាចរំខានដល់រាងកាយបាន។ នៅពេលរាងកាយអស់កម្លាំងដោយសារតែស្ត្រេសរួច វានឹងពិបាកក្នុងការទប់ទលជាតិពុលបានមកពីការស្រវឹងថែមទៀត។
កាលណាញ៉ាំគ្រឿងស្រវឹងកាន់តែច្រើន រាងកាយនឹងផលិតខ្លាញ់កាន់តែច្រើន
ការស្រវឹងនឹងធ្វើទុក្ខកាន់តែខ្លាំងនៅពេលអាយុច្រើន ដោយសារតែ វានឹងធ្វើឲ្យយើងឡើងទម្ងន់កាន់តែច្រើន។ រឿងនេះចង់និយាយផ្ទុយទៅជំនឿមួយដែលនិយាយថា កាលណាញ៉ាំគ្រឿងស្រវឹងកាន់តែច្រើន កាន់តែកើតខ្លាញ់។ អ្វីដែលជាការពិតនោះគឺថា កាលណារាងកាយមានជាតិខ្លាញ់ច្រើន ឬខ្លាញ់ក្រោមស្បែកច្រើន វានឹងក្លាយទៅជាកន្លែងសម្រាប់ស្តុកទុកគ្រឿងស្រវឹងទាំងនោះ ដែលវាមិនត្រូវបានបំលែងចោលនោះទេ ដូច្នេះហើយទើបធ្វើឲ្យអ្នកស្រវឹងតាំងពីយប់ហើយ ដល់ស្អែកនៅតែមិនទាន់ស្វាងទៀត៕