រោគសញ្ញានៃជំងឺគ្រុនពោះវៀនអាចលេចចេញពីស្រាលទៅធ្ងន់, អាស្រ័យទៅលើកត្តាមួយចំនួនដូចជា អាយុ, សុខភាពប្រចាំកាយ និងប្រវត្តិនៃការចាក់វ៉ាក់សាំង និងទីតាំងដែលការឆ្លងអាចកើតមាន។
ជំងឺគ្រុនពោះវៀនអាចកើតមានភ្លាមៗ ឬសំងំស្ងៀមក្នុងរយៈពេលជាច្រើនសប្តាហ៍។ រោគសញ្ញាភ្លាមៗនៃជំងឺនេះរួមមាន៖
- គ្រុនក្តៅដែលអាចទៅដល់៤០អង្សាសេ
- មានអារម្មណ៍ឈឺសាច់ដុំ, អស់កម្លាំង ឬខ្សោយ
- ទល់លាមក
- រាគ
- ឈឺក្បាល
- ឈឺពោះ និងមិនចង់ញ៉ាំអាហារ
- ឈឺក
នៅពេលដែលជំងឺគ្រុនពោះវៀនមិនត្រូវបានគេព្យាបាល, រោគសញ្ញាអាចវិវត្តកាន់តែអាក្រក់ទៅៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ក្រៅពីគ្រុនក្តៅ, មនុស្សមួយចំនួនអាចស្រកទម្ងន់, ហើមពោះ ឬឡើងកន្តួលក្រហមនៅនឹងក្រោមទ្រូង ឬផ្នែកខាងលើនៃពោះ។ ជាធម្មតា កន្តួលក្រហមនេះនឹងបាត់ទៅវិញក្នុងរយៈពេលពី២ ទៅ៥ថ្ងៃ។
ក្នុងករណីភាគច្រើន, រោគសញ្ញានៃជំងឺគ្រុនពោះវៀនចាប់ផ្តើមបាត់ទៅវិញក្នុងសប្តាហ៍ទៅ៣ និងទី៤ នៅពេលដែលជំងឺនេះមិនបណ្តាលអោយទៅជាបញ្ហាសុខភាពដទៃទៀត។ ក្រោយពីជំងឺនេះបាត់ទៅវិញនោះ, វាក៏អាចត្រឡប់មកវិញផងដែរ៕