សញ្ញារបស់ជំងឺរលាកស្រោមសួតអាចនឹងមានលក្ខណៈដូចជា៖
• ឈឺទ្រូងកាន់តែខ្លាំងពេលដកដង្ហើម ក្អក ឬកណ្តាស់
• ពិបាកដកដង្ហើម
• ក្អក
• ក្តៅខ្លួន
ការឈឺចាប់ដោយសាររលាកស្រោមសួតក៏អាចប៉ះពាល់ដល់ស្មា ឬខ្នងបានដែរ។ ករណីខ្លះ ជាតិទឹកដែលកើនច្រើនក្នុងស្រោមសួតអាចនឹងកើតមាន ឬហៅថាទឹកដក់ក្នុងស្រោមសួតតែម្តង។ នៅពេលមានចំនួនជាតិទឹកតិចតួច ការឈឺចាប់នៅស្រោមសួតមិនសូវជាមានទេ ឬអាចបាត់ទៅវិញដោយសារតែស្រោមសួតមិនកកិតគ្នា។ ចំពោះជាតិទឹកដ៏ច្រើនក្នុងស្រោមសួតអាចបង្កើតជាសម្ពាធសង្កត់ទៅលើសួត ដែលអាចឱ្យ សួតតឹងតិចតួច ឬទាំងស្រុងដែរ។ ករណីបែបនេះនឹងធ្វើឱ្យពិបាកដកដង្ហើម និងក្អក។ ការមានជាតិទឹកបន្ថែមក៏អាចបណ្តាលឱ្យករជាមេរោគដែរ ហើយសញ្ញារបស់វាតែងមានជាការក្តៅខ្លួន។
ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាអ្នកធ្លាប់មានអាការៈឈឺទ្រូងដោយមិនដឹងមូលហេតុក្នុងពេលដកដង្ហើម។ អ្នកប្រហែលជាអាចមានបញ្ហាជាមួយសួត បេះដូង ឬស្រោមសួត ឬជំងឺផ្សេងៗដែលត្រូវការព្យាបាលជាបន្ទាន់ផង៕