ការរលាកក្រពះអាចជាការរលាក ឬដាច់ដោចទៅលើភ្នាសកម្រាលខាងក្នុងរបស់ក្រពះ។ វាអាចកើតឡើងភ្លាម (ស្រួចស្រាវ) ឬបន្តិចម្តងៗ (រ៉ាំរ៉ៃ)។
ការរលាកក្រពះនេះដែរអាចបណ្តាលមកការប្រើគ្រឿងស្រវឹងច្រើន ក្អួតរ៉ាំរ៉ៃ ស្ត្រេស ឬប្រើថ្នាំដូចជា ពពួកថ្នាំអាស្ពីរីន ឬថ្នាំប្រឆាំងការរលាក។ វាក៏ប្រហែលជាបណ្តាលមកពីរឿងដូចខាងក្រោមនេះផង ដែរ៖
- Helicobacter Pylori (H. pylori) ជាប្រភេទបាក់តេរីម្យាងដែលរស់នៅក្នុងភ្នាសកម្រាលរបស់ក្រពះ។ បើសិនជាមិនមានការព្យាបាលទេ វាអាចនាំឱ្យកើតជាដំបៅក្រពះ ហើយខ្លះទៀតទៅជាមហារីកក្រពះផងដែរ។
- ការច្រាលទឹកប្រមាត់ចូលទៅក្នុងក្រពះ
- មានការបង្ករោគដោយបាក់តេរី ឬវីរុស៕