ជាទូទៅការពុលអាហារបណ្តាលឱ្យចង្អោរក្អួតនិងរាគដែលមិនមានលាយឈាម ឬពេលខ្លះមានលាយឈាម។បន្ទាប់ពីការបរិភោគអាហាររួចបានមួយម៉ោងអ្នកជំងឺចាប់ផ្តើមមានអារម្មណ៍ថា រមួលពោះរាគ និងក្អួត ។មេរោគបាក់តេរី និងប៉ារ៉ាស៊ីត ក៏អាចនាំអោយមានរាគដូចគ្នាផងដែរ។ប្រសិនបើការរាគរូសបង្កឡើងដោយសារមេរោគនោះ រោគសញ្ញាអាចមានរយៈពេលចាប់ពីមួយថ្ងៃ រហូតដល់ទៅពីរខែ ឬយូរជាងនេះ អាស្រ័យតាមប្រភេទនៃការឆ្លងមេរោគនោះ។ រោគសញ្ញា ដែលមានបន្ទាប់ពីអ្នកញុំាអាហារហើយ បញ្ជាក់ថា អ្នកពុលអាហារមានដូចជា ៖
- ក្អួត
- រាគ
- បែកញើស
- វិលមុល
- ហៀរទឹកភ្នែក
- ចេញទឹកមាត់ច្រើន
- វង្វេង
- ឈឺក្រពះ ដែលជារោគសញ្ញានៃការពុលអាហារគីមី ឬដោយសារជាតិពុលដូចជាផ្សិតពុលជាដើម
- ស្រវាំងភ្នែក
- សាច់ដុំខ្សោយ
- ពិបាកលេប
- មិនសូវនិយាយស្តី៕