ជំងឺគ្រុណវៀនត្រូវបានចម្លងដោយការផឹក ឬបរិភោគអាហារដែលមានបាក់តេរី ឬទឹកកខ្វក់។ អ្នកដែលមានជំងឺស្រួចស្រាវអាចធ្វើអោយបរិស្ថានដែលនៅជុំវិញមានមេរោគបានតាមរយៈលាមកដែលមានបាក់តេរីច្រើននៅខាងក្នុង។ ទឹកមិនស្អាតអាចធ្វើអោយអាហារមិនស្អាតផងដែរ។ បាក់តេរីអាចរស់បាន១សប្តាហ៍នៅក្នុងទឹក ឬក្នុងលូ។ ប្រមាណជា៣ទៅ៥%នៃប្រជាជនក្លាយទៅជាអ្នកផ្ទុកបាក់តេរីបន្ទាប់ពីមានជំងឺស្រួចស្រាវនោះមក។ អ្នកផ្សេងទៀតអាចមានជំងឺស្រាលដែលធ្វើអោយយើងមិនអាចកត់សម្គាល់បាន។ អ្នកទាំងនេះអាចនឹងក្លាយជាអ្នកផ្ទុកមេរោគរយៈពេលវែងបើទោះបីជាពួកគេមិនមានរោគសញ្ញា ហើយជាប្រភពនៃការចម្លងនៃជំងឺគ្រុណពោះវៀននេះ។ បន្ទាប់ពីបានញ៉ាំអាហារ ឬទឹកដែលកខ្វក់បាក់តេរីនឹងលុកលុយចូលតាមពោះវៀនតូចហើយក៏ចូលទៅក្នុងឈាមជាបណ្តោះអាសន្ន។ បាក់តេរីត្រូវបានដឹកនាំចូលទៅក្នុងថ្លើម អណ្តើក និងខួរឆ្អឹងតាមរយៈកោសិកាឈាមស ដែលជាកន្លែងដែលពួកវាកកូនចៅ ហើយក៏ចូលមកក្នុងចរន្តឈាមសារជាថ្មីវិញ។ មនុស្សនឹងវិវត្តនូវរោគសញ្ញាដែលរួមមានគ្រុណក្តៅនៅក្នុងពេលនេះ។ បាក់តេរីនឹងចូលទៅក្នុងថង់ទឹកមាត់ និងប្រព័ន្ធទឹករងៃនៃពោះវៀន។ នៅទីនេះដែលពួកវាបានកកូនចៅបានចំនួនច្រើនខ្លាំង។ បាក់តេរីឆ្លងចូលទៅក្នុងពោះវៀន និងអាចរកឃើញមាននៅក្នុងលាមក។ ប្រសិនបើលទ្ធផលតេស្តមិនច្បាស់លាស់ទេនោះឈាមនឹងត្រូវបានយកទៅមើលដើម្បីធ្វើរោគវិនិច្ឆ័យ។ រយៈពេលសម្ងំរបស់មេរោគជាធម្មតា១ ឬ២សប្តាហ៍ និងរយៈពេលនៃការឈឺគឺប្រហែលជា៣ ទៅ៤សប្តាហ៍។ រោគសញ្ញារួមមាន៖
- មិនចង់ញ៉ាំ
- ឈឺក្បាល
- ឈឺចាប់ពេញខ្លួន
- ក្តៅខ្លួនខ្លាំង
- អស់កម្លាំង
- រាគរូស៕