ជំងឺក្អកមាន់ គឺជាការឆ្លងមេរោគវីរុសដែលអាចបណ្តាលអោយមានផលវិបាកធ្ងន់ធ្ងរលើកុមារដែលមានអាយុក្រោម១ឆ្នាំ។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (U.S. Centers for Disease Control and Prevention បាននិយាយប្រាប់ពីរោគសញ្ញានៃការឆ្លងជំងឺនោះដែលរួមមានៈ
- មានរោគសញ្ញាដូចជំងឺផ្តាសាយ ដូចជា តឹងច្រមុះ ឬហៀរសំបោរ, កណ្តាស, គ្រុនក្តៅ និងក្អកតិចៗ។ ការក្អកធ្ងន់ធ្ងរអាចវិវត្តមានក្រោយមកទៀត និងមានរយៈពេលជាច្រើនសប្តាហ៍
- ក្អកជាប់, លឿនៗ, ខ្លាំងៗដែលបង្ខំអោយខ្យល់ចេញពីសួត និងបណ្តាលអោយមានសម្លេងខ្លាំងអំឡុងពេលដកដង្ហើមចូល
- ទារកអាចមិនដកដង្ហើម ដែលជាបញ្ហាដែលត្រូវបានសម្គាល់ដោយការបញ្ឈប់ការដកដង្ហើម៕