មនុស្សស្ទើរតែគ្រប់គ្នាទៅហើយដែលនឹងមានរោគសញ្ញាឈឺចង្កេះមួយចំនួនក្នុងជីវិតរបស់ពួកគេ។ ចង្កេះគឺជាតំបន់នៅពីក្រោយពោះចាប់ពីឆ្អឹងជំនីចុងក្រោយមកដល់អាងត្រគៀក ឬហៅថា Lumbar។ ការឈឺខ្នងគឺជាមូលហេតុដ៏សំខាន់មួយដែលធ្វើអោយអ្នកជំងឺមិនបានទៅធ្វើការ។ ការឈឺចង្កេះច្រើនតែជាទៅវិញដោយខ្លួនឯង និងច្រើនតែបណ្តាលមកពីការមានរបួសដោយសារប្រឹត។ ការឈឺចង្កេះនេះមានវិធីព្យាបាលច្រើនណាស់។
រោគសញ្ញានៃការឈឺចង្កេះអាចមានការប្រែប្រួលពីឈឺដូចគេចាក់ និងឈឺពើតៗ រហូតដល់ អួលៗ។ ការឈឺចាប់អាចមានលក្ខណៈជាប់រហូត ឬឈឺបាត់ៗ និងឈឺតាមឥរិយាបថ។ ការឈឺចង្កេះស្រួចស្រាវអាចកើតមានភ្លាមៗក្រោយពីមានរបួសរួច។ ការឈឺខ្នងរ៉ាំរ៉ៃត្រូវបានគេអោយនិយមន័យថាជាការឈឺចាប់ចាប់ពី ៣ខែឡើងទៅ។ ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកឃើញមានការឈឺចាប់នៅខ្នងរយៈពេលយូរជាង ៧២ម៉ោង។
ការឈឺខ្នងធ្ងន់ធ្ងរក្រោយពីមានរបួសរួចគួរតែមានការវាយតម្លៃពីគ្រូពេទ្យ។ សញ្ញាប្រកាសអាសន្ននៃការមានរបួសធ្ងន់ធ្ងរកាន់តែច្រើនមានដូចជា ឈឺចាប់ជាមួយនឹងការក្អក ឬនោម, បាត់បង់ការគ្រប់គ្រងពោះវៀន ឬផ្លោកនោម, ខ្សោយជើង និងក្តៅខ្លួន។ សញ្ញាបន្ថែមទាំងនេះសុទ្ធតែទាមទារអោយមានការកវាយតម្លៃខាងផ្នែកវេជ្ជសាស្ត្រទាំងអស់៕