ប្រសិនជាអ្នកចង់ស្គមក្នុងរដូវក្តៅនេះ អ្នកអាចជ្រើសរើសវិធីទាំងឡាយខាងក្រោមនេះ ដើម្បីអាចស្រកទម្ងន់បាន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែពិសារអាហារ៣ពេលឲ្យបានត្រូវពេលវេលា ដោយមិនគួរមិនបរិភោគទៀងពេលក្នុងរយៈពេលយូរឡើយ។ នៅពេលដែលអ្នកមិនញ៉ាំអាហារក្នុងរយៈពេលយូរ នោះខួរក្បាលនឹងបញ្ជារឲ្យអ្នក ពិសារអាហារយ៉ាងច្រើនក្នុងពេលតែមួយ។ ដូចនេះ អ្នកនឹងមិនងាយស្គមបានឡើយ ថែមទាំងអាចប៉ះពាល់ដល់ក្រពះទៀតផង។
2. អ្នកគួរតែបរិភោគដោយអនុវត្តតាមពេលវេលាត្រឹមត្រូវ មានន័យថា អាហារពេលព្រឹក អ្នកគួរតែញ៉ាំក្នុងរយៈពេលពី៥ទៅ១៥នាទី។ អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច អ្នកគួរតែបរិភោគក្នុងរយៈពេលចាប់ពី៣០ទៅ៤៥នាទី ទោះបីជាអ្នកបរិភោគអាហារតិចក៏ដោយ ក៏អ្នកគួរតែញ៉ាំឲ្យអស់ក្នុងរយៈពេលនេះដែរ។ ការធ្វើបែបនេះ នឹងអាចជួយអ្នកឲ្យមានរាងស្គមបានយ៉ាងងាយ។
3. អ្នកគួរតែពិសារអាហារទាំងឡាយក្នុងផ្ទះបាយ ដោយមិនគួរទុកអាហារសម្រន់ផ្សេងៗក្នុងបន្ទប់គេងនោះទេ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យអ្នកចៀសពីការញ៉ាំផ្តេសផ្តាស ដោយអាចធ្វើឲ្យអ្នកធាត់បាន។
4. ក្រោយពេលដែលអ្នកបរិភោគបាយរួច អ្នកគួរតែកត់បន្លែដែលអ្នកចង់ទិញក្នុងក្រដាសមួយ។ បន្ទាប់មក អ្នកគួរតែទៅទិញ ហើយត្រឡប់មកវិញភ្លាម ព្រោះបើអ្នកនៅយូរ អ្នកនឹងអាចទិញអាហារជាច្រើនមកញ៉ាំ ដោយអាចធ្វើឲ្យអ្នកពិបាកសម្រកទម្ងន់ណាស់។
5. មានតែការពិសារបាយហើយភ្លាម ទៅទិញគ្រឿងផ្សំ ដើម្បីចម្អិនម្ហូបភ្លាមទេ ដែលអាចធ្វើឲ្យអ្នកមិនស្រមើលស្រមៃបរិភោគអាហារដែលអាចធ្វើឲ្យអ្នកធាត់បាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីទទួលបានរាងស្អាត ថែមទាំងអាចរក្សាបានសុខភាពល្អទៀតផង៕