ប្រសិនជាអ្នកមិនចង់ឲ្យមនុស្សប្រុសម្នាក់ឆាប់ធុញនឹងអ្នក health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការការពារ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរផ្តល់រាងកាយរបស់អ្នកដល់គេលឿនពេកនោះទេ ព្រោះក្រោយពេលដែលគេលេងឆ្អែត អ្នកនឹងអស់តម្លៃ។ ដូចនេះ មិនថាគេប្រើពាក្យផ្អែមល្ហែមយ៉ាងណាទេ ក៏អ្នកមិនគួរឲ្យគេដែរ ទើបគេថែរក្សាអ្នកបានយូរ មិនងាយបោះអ្នកចោលឡើយ។
- អ្នកមិនគួរស្តាប់តាមគេទាំងអស់ទេ ដោយមានគំនិតជារបស់ខ្លួនឯងខ្លះ ទើបមិនឲ្យគេគ្រប់គ្រងអ្នកយ៉ាងងាយ។ នៅពេលដែលគេមិនអាចត្រួតត្រាអ្នក នោះអ្នកនឹងអាចក្លាយជាមនុស្សសំខាន់របស់គេ ដោយមិនមែនគ្រាន់តែជាបុគ្គលដែលគេនិយាយអ្វីហើយធ្វើតាមរហូតនោះទេ។
- អ្នកមិនគួរតាមដានគេគ្រប់ពេលនោះទេ ដោយទុកពេលផ្ទាល់ខ្លួនដល់គេខ្លះ ព្រោះមនុស្សគ្រប់រូបសុទ្ធតែត្រូវការពេលផ្ទាល់ខ្លួន ដើម្បីធ្វើរឿងរបស់ខ្លួន។ ដូចនេះ អ្នកមិនគួរតាមស្អិតរហូតទេ ទើបអាចបង្កើនតម្លៃរបស់អ្នក។
- អ្នកគួរតែមានមិត្តភក្តិ និងគ្រួសារជាទីស្រឡាញ់របស់អ្នក ព្រោះបើអ្នកគ្មានមិត្តភក្តិ និងគ្រួសារធ្វើឲ្យគេអាចមើលស្រាលអ្នកបាន។ ដូចនេះ អ្នកគួរតែថែរក្សាគ្រួសារ និងមិត្តភាពរបស់អ្នកឲ្យបានល្អ ទើបអាចធ្វើឲ្យគេចេះថែរក្សាអ្នកដូចគ្នា៕