វិធីបង្ការភាពស្ងួតរបស់ស្បែក
បញ្ហាស្បែកស្ងួតភាគច្រើនកើតឡើងលើមនុស្សយើងញឹកញាប់ណាស់ ជាពិសេសក្នុងករណីអាកាសធាតុប្រែប្រួលតែម្តង។ ប៉ុន្តែទម្លាប់ថែរក្សាស្បែកដូចៗគ្នាមិនប្រាកដថាមានប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់គ្នាចំពោះអាកាសថាតុនីមួយៗឡើយ។ ដូច្នេះដើម្បីបង្ការភាពស្ងួតរបស់ស្បែក យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរបិទទ្វារជានិច្ចគ្រប់ពេលដែលអ្នកងូតទឹក
- កាត់បន្ថយពេលវេលាងូតទឹកមកត្រឹម ១០នាទីនិងប្រើប្រាស់ទឹកក្តៅឧណ្ហៗជំនួសការងូតទឹកក្តៅខ្លាំងវិញ
- លាងសម្អាតដៃជើងថ្នមៗ ជាមួយនឹងសាប៊ូគ្មានក្លិន។ ចូរលាបទឹកសាប៊ូដែលអាចសម្អាតភាពគគ្រិច និងប្រេងបាន ប៉ុន្តែមិនត្រូវប្រើច្រើនពេកឡើយ
- សម្អាតស្បែកជាមួយនឹងកន្សែងពោះគោថ្នមៗក្រោយពីងូតទឹករួច និងលាបក្រែមផ្តល់សំណើមដល់ស្បែកផង
- ចៀសវាងការប្រើសាប៊ូបំបាត់ក្លិន និងផលិតផលថែរក្សាស្បែកដែលផ្ទុកទៅដោយជាតិអាលកុល ក្លិនក្រអូប សារធាតុ Retinoids ឬ Alpha-hydroxy Acids។
- ចូរស្លៀកសម្លៀកបំពាក់ណាដែលមិនបង្កការរលាក ជាពិសេសសាច់ក្រណាត់ដែលធ្វើពីក្រណាត់កាតុង។
- ក្នុងរដូវរងារ ចូរប្រើប្រាស់ឧបករណ៍ផ្តល់សំណើមក្នុងផ្ទះផង៕