ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីមាតាបិតាដែលអាចធ្វើឲ្យកូនប្រែជាល្ងង់បាន។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកឲ្យកូនលេងGameដ៏ពិបាក ដោយធ្វើឲ្យគេមិនងាយឈ្នះសោះ នឹងធ្វើឲ្យកូនបាក់ទឹកចិត្ត។ នៅពេលដែលកូនមិនអាចឈ្នះក្នុងរយៈពេលយូរ ដោយចាញ់រហូត នឹងធ្វើឲ្យគេមិនចង់ប្រឹងប្រែងបន្តឡើយ ព្រោះទោះបីជាគេខំប្រឹងយ៉ាងណា ក៏មិនអាចឈ្នះបានដែរ។ ដូចនេះ យូរទៅកូននឹងក្លាយជាក្មេងដែលមិនឆ្លាតឡើយ។
- អ្នកមិនគួរឲ្យកូនរៀនច្រើនពេកនោះឡើយនៅពេលដែលគេមិនទាន់គ្រប់អាយុ ព្រោះខួរក្បាលគេចាប់មិនជាប់ឡើយ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់គេទៀតផង។ ដូចនេះ កូននឹងអាចប្រែជាល្ងង់បានយ៉ាងងាយ។
- មិនថាកូនធ្វើអ្វីខុស ឬធ្វើអ្វីមិនបានទេ អ្នកក៏មិនគួរជេរកូនថាគេល្ងង់ដែរ ព្រោះបើពាក្យនេះដៅក្នុងចិត្ត និងអារម្មណ៍កូនយូរ វានឹងអាចក្លាយជាការពិត។ ដូចនេះ អ្នកគួរតែនិយាយតាមសម្រួល ដោយមិនគួរជេរកូនរហូតនោះទេ ទើបអាចធ្វើឲ្យគេឆ្លាតបាន៕