បុរសជាប្តីឈឺធ្ងន់ ហើយសង្ឃឹមថាមិនរស់ ក៏និយាយខ្សាវៗជាមួយប្រពន្ធ៖
ប្តី៖ បងជិតដល់ពេលទៅជួបដូនតា មែនទែនហើយ តែជាចុងក្រោយបងចង់អោយអូនប្រាប់បងតាមត្រង់រឿងមួយ។ តើអូនអាចសារភាពពីទំនាក់ទំនងលួចលាក់ របស់អូនជាមួយអាប្រុសនៅផ្ទះខាងជើងបានទេ? ពេលនេះអ្វីៗគ្រប់យ៉ាងសុទ្ធតែលែងមានន័យចំពោះបង តែបងនៅតែចង់ដឹងការពិត មុនពេលបិទភ្នែកទៅចោលអូន។
ប្រពន្ធ៖ (ស្ទាក់ស្ទើរបន្តិចរួចគ្រវីក្បាល) ខ្ញុំមិនអាចប្រាប់ការពិត នេះបានទេ។ បើខ្ញុំប្រាប់ ហើយបងស្លាប់មែននោះ មានទៅស្អី តែខ្ញុំបារម្ភក្រែងប្រាប់ហើយ លោតែបងមិនស្លាប់ តើខ្ញុំរត់តាមច្រកណា?