ការរងរបួសមួយចំនួនអាចត្រូវបានធ្ងន់ធ្ងរ និង ប្រហែលជាអាចត្រូវការការព្យាបាលសង្គ្រោះបន្ទាន់។ ទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយខាងក្រោមនេះ៖
១-ការរងរបួសនេះបានទៅប៉ះលើ ស្បែកដែលស្រោបពងស្វាស
២-មួយម៉ោងក្រោយការរងរបួស ការឈឺចាប់នៅតែមិនអន់ថយ
៣-អ្នកនៅតែបន្តមានអារម្មណ៍ចង់ ចង្អោរ ឬ ក្អួត
៤-មានស្នាមជាំឬហើមនៃស្បែកដែលស្រោបពងស្វាស ឬ ស្បែកដែលស្រោបពងស្វាស បំពេញជាមួយនឹងសារធាតុរាវ
៥-អ្នកមានការលំបាកក្នុងការ បត់ជើងតូច
៦-មានឈាមនៅក្នុងទឹកនោមរបស់អ្នក
៧-អ្នកមានគ្រុនក្តៅបន្ទាប់ពីការរងរបួសដល់ពងស្វាស
៨- អ្នកបានកត់សម្គាល់ថា មានការឈឺចាប់នៅក្នុងពងស្វាសរបស់អ្នកដោយមិន មានការរងរបួសអ្វីទេ៕