មានអារម្មណ៍ថា អស់កម្លាំង? នោះអាចមកពីទារកកំពុងលូតលាស់របស់អ្នកត្រូវការថាមពលបន្ថែម ។
ពេលខ្លះវាជាសញ្ញានៃភាពស្លកសាំង (ជាតិដែកទាបនៅក្នុងឈាម) ដែលជារឿងធម្មតាក្នុងពេលមានផ្ទៃពោះ ។
ខាងក្រោមនេះ ជាការណែនាំមួយចំនួនសម្រាប់ការជួយដល់ស្ត្រីមានផ្ទៃពោះ នៅក្នុងការដោះស្រាយបញ្ហាចេះតែអស់កម្លាំង ។
១- សម្រាកឱ្យបានច្រើនៈ ដេកអោយបានច្រើន ។
២- ទទួលទានអាហារមានជីវជាតិសម្រាប់ម្តាយ និងទារក ។
៣- អោយមានតុល្យភាពរវាងការធ្វើការងារជាមួយនឹងការសម្រាក ។
៤- ការធ្វើលំហាត់ប្រាណកម្រិតមធ្យមជួយបង្កើនកម្រិតថាមពលរបស់អ្នក ។
៥- តេស្តឈាមរកភាពស្លេកស្លាំងជាប្រចាំ ។ ចម្លើយនេះផ្តល់ជូនដោយវេជ្ជបណ្ឌិត ងួនសេរ័ត្ន ។
បើប្រិយមិត្តមានចម្ងល់អំពីសុខភាព សូមសួរមកកាន់វេបសាយសុខភាពតាមរយៈបញ្ជូនសារមកកាន់ហ្វេសប៊ុក health.com.kh ក្រុមគ្រូពេទ្យរបស់យើងនឹងព្យាយាមឆ្លើយរាល់សំណួរទាំងអស់ ៕