ការប្រាប់ពីរោគសញ្ញា និងប្រវត្តិជំងឺជាមួយនឹងលទ្ធផលនៃការពិនិត្យលើរាងកាយរបស់គ្រូពេទ្យតែងតែគ្រប់គ្រាន់សម្រាប់កំណត់លើជំងឺក្រិនថ្លើម។ នៅពេលចេញជារោគវិនិច្ឆ័យហើយ គ្រូពេទ្យប្រហែលជាត្រូវធ្វើតេស្តមើលមុខងារថ្លើមមួយ ឬច្រើនទៀត តាមរយៈការបូមឈាម ដើម្បីវាយតម្លៃលើជំងឺថ្លើម និងសុខភាពសិរីរាង្គទាំងមូល។
ការថត CT Scan ឬអេកូ ប្រហែលជាមានប្រយោជន៍ក្នុងការវាយតម្លៃលើការរីករាលដាលនៃជំងឺថ្លើម ហើយគ្រូពេទ្យក៏ប្រហែលជាត្រូវធ្វើអាណាប៉ាត់សាច់ថ្លើម (ច្រឹបសាច់កោសិកាថ្លើម ដើម្បីយកទៅវិភាគ) និងតេស្តឈាមដើម្បីរកមើលមូលហេតុនៃជំងឺក្រិនថ្លើមរបស់អ្នក។ ការធ្វើអាណាប៉ាត់សាច់ថ្លើម គេត្រូវប្រើម្ជុលស្រួចមួយចាក់បញ្ចូលអោយដល់សាច់ថ្លើម រួចបូមយកជាលិការរបស់សាច់ថ្លើមនោះ ដើម្បីផ្ញើរអោយមន្ទីរពិសោធន៍ពិនិត្យ។
តើការព្យាបាលជំងឺក្រិនថ្លើមមានអ្វីខ្លះ?
មធ្យោបាយព្យាបាលជំងឺក្រិនថ្លើមដ៏ល្អបំផុតគឺព្យាបាលលើមូលហេតុរបស់វា ក្នុងនោះមានដូចជា ត្រូវលះបង់អោយអស់ការទទួលទានស្រា ជំងឺរលាកថ្លើមបង្កឡើងដោយវីរ៉ុស ជំងឺដំណរពូជមិនធម្មតា ករណីរបបអាហារ ឬបរិដ្ឋានជុំវិញខ្លួន។ ជំងឺមួយចំនួនមិនអាចព្យាបាលអោយជានោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាំអាចជួយអោយពួកគេកុំធ្វើទុក្ខជំងឺទៀតបាន។
ក្រៅពីការផ្អាកដំណើរការណ៍របស់ជំងឺមួយរយៈ ការព្យាបាលជាទម្លាប់ក៏សម្តៅទៅលើការប៉ះប៉ូវលើផលវិបាករបស់វាដែរ ដូចជា ការហូរឈាមក្នុងពោះដែលអាចបង្កជាពិការភាព ឬគំរាមគំហែងដល់ជីវិតបាន។
ប្រសិនបើជំងឺក្រិនថ្លើមរបស់អ្នកបង្កឡើងដោយការផឹកស្រា អ្នកត្រូវតែឈប់ជាដាច់ខាត។ ប្រសិនបើនៅតែបន្តទៀត ឱកាសនៃការរស់បានច្រើនជាង ៥ឆ្នាំ មិនដល់ ៤០ភាគរយផង។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើឈប់ផឹកតែម្តង ឱកាសនោះនឹងកើនឡើងរហូតដល់ ៦០ ទៅ៧០ភាគរយ។
ការឈប់ផឹកស្រាក៏ជាមធ្យោបាយដ៏ល្អបំផុតដែរក្នុងការព្យាបាលជំងឺរលាកថ្លើមដោយសារស្រា និងជំងឺ Alcohol-induced Fatty Liver នៅតាមផ្ទះ។ ជំងឺទាំងពីរនេះតែងតែជាទៅវិញបាននៅពេលអ្នកជំងឺឈប់ផឹកស្រារហូតដល់ថ្លើមជាបានគ្រប់គ្រាន់វិញ។ ការព្យាបាលជំងឺក្រិនថ្លើមដែលបង្កឡើងដោយការរលាកថ្លើមរ៉ាំរ៉ៃបង្កដោយវីរ៉ុស ត្រូវតែសម្រាកអោយបានច្រើន ញ៉ាំអាហារអោយគ្រប់គ្រាន់ និងប្រើថ្នាំ Interferon ។ ថ្នាំ Interferon ច្រើនតែប្រើផ្សំគ្នាជាមួយនឹងថ្នាំប្រឆាំងនឹងវីរ៉ុសមួយប្រភេទឈ្មោះថា Ribavirin ដែលអាចធ្វើអោយឱកាសនៃការជាសះស្បើយកាន់តែខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺរលាកថ្លើមមួយចំនួនមិនអាចព្យាបាលជាឡើយ។
ចំពោះជំងឺក្រិនថ្លើមធ្ងន់ធ្ងរប្រហែលជាទាមទារអោយមានការផ្សាំថ្លើមថ្មីមួយទៀតដែរ។ ការផ្សាំថ្លើមថ្មី មិនសាកសមសម្រាប់មនុស្ស ចាស់ពេក ក្មេងពេក ឬឈឺច្រើនពេកទេ។ អ្នកជំងឺក្រិនថ្លើមដោយសារតែ ការផឹកស្រាត្រូវតែបន្តនូវការឈប់ផឹកស្រាអោយបានយូរមុនពេលធ្វើការវះកាត់ដូរថ្លើមថ្មី។ ជាទូទៅគ្រូពេទ្យតែងតែមានការស្ទាក់ស្ទើរចំពោះការផ្សាំថ្លើមថ្មីណាស់នៅពេលអ្នកជំងឺចេះតែទទូចធ្វើ។
ជាមួយនឹងទម្រង់សំខាន់ៗទាំងឡាយនៃការវះកាត់ ការវះកាត់ផ្សាំថ្លើមថ្មីអាចជាការប្រឈមមុខច្រើន។ ថ្លើមថ្មីប្រហែលជាមិនមានមុខងារល្អត្រឹមត្រូវ ឬរាងកាយរបស់យើងមិនព្រមទទួលយកវា។ វាក៏ជាភាពគ្រោះថ្នាក់មួយដែរ ដែលមានការបង្ករោគក្រោយពីវះកាត់រួច។ នៅសហរដ្ឋអាមេរិក មានប្រជាជនវះកាត់ប្តូរថ្លើមថ្មីប្រហែលជា ៦០០០នាក់។ ចំពោះអត្រានៃការរស់មានជាតិមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយសារតែថ្នាំបង្ការការបង្ករោគ និងថ្នាំទប់កុំអោយរាងកាយមិនទទួលយកសារីរាង្គនោះ។ អ្នកជំងឺវះកាត់ដូរថ្លើមនៅតែអាចរស់នៅបាន ៥ឆ្នាំទៅមុខទៀត រហូតដល់ ច្រើនជាង ៨០%ឯណោះក្រោយពីវះកាត់រួច។
អាហារមានជីវជាតិល្អច្រើនតែដែរតួរនាទីដ៏សំខាន់សម្រាប់ព្យាបាលជំងឺក្រិនថ្លើម។ ទោះបីជាផ្នែកជាច្រើននៃថ្លើមទៅជាមានសន្លាក់ដែលមិនអាចវិលមកដូចដើមវិញនោះ ការទទួលរបបអាហារមានតុល្យភាពដែលមានផ្លែឈើ បន្លែ គ្រាប់ធុញ្ញជាតិ ទឹកដោះគោ និងប្រូតេអ៊ីនច្រើនអាចជួយអោយកោសិការក្នុងកន្លែងមិនប៉ះពាល់កើតដុះច្រើនវិញ។ មនុស្សវ័យកណ្តាលដែលមានជំងឺត្រូវតែតាមដានពីការទទួលទានជាតិប្រូតេអ៊ីនរបស់ខ្លួន ព្រោះប្រូតេអ៊ីនតិចពេកអាចអោយកោសិកាដុះយឺត ហើយបើច្រើនពេកវិញ អាចអោយចំនួនអាម៉ូញ៉ាក់កើនឡើងច្រើនក្នុងចរន្តឈាម ដែលអាចអោយផ្លូវចិត្តមានបញ្ហាបាន។
ដោយសារតែថ្លើមត្រូវការច្រោះ និងបន្សុទ្ធសារធាតុជាច្រើនដែលមានក្នុងរាងកាយ ធ្វើអោយអ្នកជំងឺក្រិនថ្លើមច្រើនតែស្វែងរកសេវាជួយសង្គ្រោះខាងសុខភាពមុនពេលប្រើថ្នាំវីតាមីនកម្រិតធំ ឬអាហារបំប៉នផ្សេងៗ។ អ្នកជំងឺក្រិនថ្លើមក៏គួរតែចៀសវាងនូវការទទួលខ្យងឆៅដែលពេលខ្លះយកមកពីទឹកដែលមានការបំពុល និងមានមេរោគជាច្រើនអាចអោយកើតជាជំងឺរលាកថ្លើម ឬជំងឺផ្សេងៗទៀតបាន។ ជំងឺក្រិនថ្លើមអាចវិវឌ្ឈន៍ទៅជាមហារីកបាន ដូច្នេះការពិនិត្យរកសញ្ញារបស់របស់វាគួរតែធ្វើជាមួយនឹងការថតអេកូជារៀងរាល់ ១២ខែម្តង៕