បើទោះបីជាការថតសុដន់ (mammography) គឺជាវិធីសាស្ត្រដែលគេប្រើយ៉ាងទូលំទូលាយបំផុត ដើម្បីពិនិត្យរកមើលជំងឺមហារីកសុដន់ក្តី ប៉ុន្តែ មានវិធីល្អប្រសើរជាច្រើនដែលគេអាចជំនួសវាបាន។ ការស្រាវជ្រាវបានបង្ហាញថា ការថតសុដន់ មិនអាចផ្តល់ចំលើយបានច្បាស់លាស់នៅក្នុងដំណាក់កាលដំបូងឡើយ ហើយតាមពិតទៅ ជាញឹកញាប់ វាអាចបណ្តាលអោយមានបញ្ហាច្រើនជាងផ្តល់ដំណោះស្រាយ។
លោកបណ្ឌិត John W. Gofman បានចំណាយពេល ៣០ ឆ្នាំក្នុងការសិក្សាពីផលប៉ះពាល់នៃវិទ្យុសកម្មកម្រិតទាបនៅលើមនុស្ស ដែលមានច្រើននៅក្នុងការថតសុដន់ ។ លោកបានប៉ាន់ប្រមាណថា ៧៥ ភាគរយនៃមហារីកសុដន់អាចការពារបានដោយការជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងវិទ្យុសកម្មដែលបានមកពីកាំរស្មី X នៃការថតសុដន់ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។
លើសពីការប៉ះពាល់ទៅនឹងវិទ្យុសកម្មដ៏គ្រោះថ្នាក់ នីតិវិធីនៃការថតសុដន់ គឺធ្វើការសង្កត់លើសុដន់ ដែលវាអាចជួយអោយកោសិកាមហារីករាលដាលកាន់តែធំដែលអាចបណ្តាលអោយពួកវារាលដាលចេញពីជាលិកាសុដន់ទៅកោសិកាផ្សេងៗបាន ដែលគេហៅថា Metastasis៕