• អោបថើបកូនឲ្យបានច្រើន ហើយព្យាយាមទាក់ទង ឬឆ្លើយតបនឹងកូនគ្រប់ពេល ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន
• ធ្វើឲ្យកូនមានអារម្មណ៍ថា អ្នកខ្វល់ បារម្ភ និងនៅក្បែរគេជានិច្ច
• ត្រូវមានប្រតិកម្ម ឬឆ្លើយតបភ្លាមៗ ប្រសិនបើកូនអ្នក មានការផ្លាស់ប្តូរណាមួយ ដូចជា អារម្មណ៍ (មិនសប្បាយចិត្ត ឬស្រ្តេស) និងបញ្ហាសុខភាព (ឈឺ) ជាដើម
• ត្រូវអត់ធ្មត់ ពេលកូនរករឿង
• កុំស្រែក កុំជេរ កុំបន្ទោស កុំទុកកូនឲ្យនៅម្នាក់ឯង
• ពេលកូនជួបបញ្ហា ត្រូវលើកទឹកចិត្ត និងប្រាប់កូនថា “វាមិនអីនោះទេ”
• បំបៅកូនដោយទឹកដោះ ៖ គឺជាទំនាក់ទំនង និងការបង្ហាញសេចក្តីស្រឡាញ់ របស់អ្នកចំពោះកូន យ៉ាងជ្រាលជ្រៅបំផុត
• ប្រលែងលេងជាមួយកូនឲ្យបានច្រើន
• ត្រូវរកសាលាណាដែលល្អ ដើម្បីឲ្យកូនចូលរៀន និងអាចថែទាំកូនរបស់អ្នកបានល្អ៕