ជំងឺមហារីកសុដន់ត្រូវបានគេចាត់ទុកថាជាជំងឺដែលមានភាពស្មុគស្មាញច្រើន។ វាហាក់បីដូចជា មានករណីកើតថ្មីមួយជារៀងរាល់ថ្ងៃអញ្ចឹងដែលចេញចាប់ពីការប្រើផលិតផលបំបាត់ក្លិន រហូតដល់ការកែសម្ផស្ស។ យ៉ាងណាមិញ មានជំនឿមួយដែលនិយាយថា ការពាក់អាវទ្រនាប់ក៏ធ្វើឲ្យកើតជំងឺមហារីកសុដន់ដែរ។ អ្វីដែលគាំទ្រដល់ពាក់ចរចាមអារ៉ាមនេះ ដោយសារតែអាវទ្រនាប់មានខ្សែនៅពីក្នុងដែលជាហេតុនាំឲ្យស្ទះដល់លំហូរទឹករងៃចេញពីក្រោមសុដន់។ រឿងនេះមានន័យថា ទឹករងៃមិនអាចហូរចូលកន្លែងរបស់វាវិញ ដូច្នេះនឹងងាយបង្កជាមហារីក។
បើសិនជាអ្នកជាមនុស្សស្រីមែន រឿងនេះទំនងជាធ្វើឲ្យអ្នកបារម្ភខ្លាំងណាស់ហើយ។ អាវទ្រនាប់គឺជាផលិតផលសម្លៀកបំពាក់ខាងក្នុងរបស់មនុស្សស្រីជាលក្ខណៈស្តង់ដា ហើយក៏ត្រូវការប្រើដើម្បីទ្រទ្រង់សុដន់ផងដែរ។ ប៉ុន្តែសំណួរសួរថា តើការពាក់អាវទ្រនាប់ពិតជាបង្កជំងឺមហារីកមែនក៏អី? ពិតណាស់គឺមិនមែនឡើយ។ ខាងក្រោមនេះទេដែលជាកត្តាប្រឈមមុខនឹងជំងឺមហារីកសុដន់ ដែលស្ត្រីគ្រប់រូបគួរចងចាំ និងស្វែងយល់៖
ភេទ
រឿងនេះមិនបាច់និយាយក៏អាចដឹងបានដែរ គឺមនុស្សស្រីមានអត្រាកើតជំងឺមហារីកសុដន់ខ្ពស់ជាងគេ។ ស្ត្រីទំនងជាអាចកើតជំងឺមហារីកសុដន់ច្រើនជាង ៩៩ភាគរយ ខណៈពេលដែលបុរសមិនដល់១ភាគរយផង។ នេះដោយសារតែបុរសមានអ័រម៉ូនភេទស្រី អេស្ត្រូជែនទាប ហើយកោសិកាសុដន់របស់បុរសមិនធ្វើការទៀត។ ប៉ុន្តែកោសិកាសុដន់របស់មនុស្សស្រីត្រូវការអ័រម៉ូនអេស្ត្រូជែនខ្លាំងបំផុត ដែលវាជាហេតុនាំឲ្យប្រឈមមហារីកសុដន់ខ្ពស់។
អាយុ
ភាពពេញវ័យរបស់មនុស្សស្រីគឺជាពេលវេលាតែមួយគត់ដែលពួកគេត្រូវការប្រើអាវទ្រនាប់ ហើយក៏ត្រូវការប្រើអាវទ្រនាប់នៅចន្លោះអាយុពី ១៥ ទៅ១៧ឆ្នាំដែរ។ ករណីអាយុគឺជាកត្តាប្រឈមមុខជំងឺមហារីកសុដន់ ប៉ុន្តែវានឹងលែងសូវមានវិញនៅពេលអ្នកអាយុកាន់តែច្រើន។ តាមការសិក្សារកឃើញថា ស្ត្រីម្នាក់ក្នុងចំណោម ៦៨នាក់រកឃើញកើតជំងឺមហារីកសុដន់ ក្នុងវ័យ ៤០ឆ្នាំ។ តែចំនួននេះនឹងថយចុះនៅពេលអាយុកាន់តែច្រើនទៅវិញ ដោយមានម្នាក់ក្នុងចំនោម ៤២នាក់ អាយុ ៥០ឆ្នាំ និង មានម្នាក់ក្នុងចំនោម ២៨នាក់ ក្នុងវ័យ៦០ឆ្នាំ។ នេះដោយសារតែក្រោយពីរ៉ាំងរដូវរួច មានបម្រែបម្រួលអ័រម៉ូនច្រើន។
ប្រវត្តិគ្រួសារ
ការដែលមានគ្រួសារធ្លាប់កើតជំងឺមហារីកសុដន់ ក៏វាមិនទាក់ទងគ្នានឹងការពាក់អាវទ្រនាប់ដែរ។ ការប្រឈមមុខនឹងកើនឡើងមួយគុណនឹងពីរបើសិនជាអ្នកជាមនុស្សដែលមានសាច់ញាតិដំបូងកើតជំងឺមហារីកសុដន់ ដូចជា បងប្អូនស្រី ម្តាយ ឬកូនស្រី។ តែបើសិនជាសាច់ញាតិដំបូងនោះមានពីរនាក់កើតជំងឺមហារីកសុដន់ហើយ ការប្រឈមមុខរបស់អ្នកជាមធ្យមនឹងកើនឡើងមួយគុណនឹងប្រាំ។
ការមានផ្ទៃពោះ
ការមានផ្ទៃពោះក៏ប្រឈមនឹងជំងឺមហារីកសុដន់ដែរ។ នៅពេលអ្នកមានផ្ទៃពោះ អ្នកនឹងត្រូវការប្រើអាវទ្រនាប់ដើម្បីទ្រទ្រង់សុដន់។ ករណីបែបនេះអ្នកទំនងជាត្រូវការអាវទ្រនាប់ដែលមានខ្សែនៅពីក្នុងដែរ។ យ៉ាងណាមិញ ទំនាក់ទំនងជំងឺមហារីកសុដន់និងការមានផ្ទៃពោះមិនមានអ្វីត្រូវធ្វើជាមួយអាវទ្រនាប់នោះទេ។ ការមានផ្ទៃពោះ នឹងជួយឲ្យកោសិកាសុដន់មានការលូតលាស់ពេញលេញ ដែលអាចបង្ការអ្នកពីជំងឺមហារីកសុដន់ទៅវិញទេ។
កំពុងតែធាត់ ឬធាត់ជ្រុល
ជំងឺមហារីកសុដន់ច្រើនតែកើតឡើងលើស្ត្រីដែលធាត់ ឬធាត់ជ្រុល។ កោសិកាខ្លាញ់ជាអ្នកបង្កើតអ័រម៉ូនអេស្ត្រូជែន។ ដូច្នេះ បើសិនជាអ្នកមានជាតិខ្លាញ់ក្នុងស្បែកកាន់តែច្រើន អ្នកពិតជាប្រឈមខ្ពស់នឹងជំងឺមហារីកសុដន់ហើយ។ ការប្រឈមមុខនេះនឹងកាន់តែខ្ពស់បើសិនជាធាត់ដុះក្បាលពោះ។ ស្ត្រីដែលធាត់ៗ ច្រើនតែមានសុដន់ធំជាងស្ត្រីធម្មតា។ ដូច្នេះ ពួកគេនឹងត្រូវការអាវទ្រនាប់មានខ្សែពីខាងក្នុងកាន់តែធំដែរ។ ម្យ៉ាងវិញទៀត ស្ត្រីដែលមានទម្ងន់ធម្មតាប្រហែលជាមិនសូវត្រូវការពាក់អាវទ្រនាប់ញឹកញាប់ឡើយ។
សរុបសេចក្តីមក ការពាក់អាវទ្រនាប់មិនមែនបង្កជាជំងឺមហារីកសុដន់ទេ តែអ្នកគួរតែផ្តោតសំខាន់ទៅលើកត្តាប្រឈមមុខទាំងអស់ខាងលើ និងថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អវិញ។ ចូរចៀសវាងការជក់បារី កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងញ៉ាំអាហារណាដែលផ្តល់សុខភាព៕