ការសិក្សាបានបង្ហាញថា ស្ត្រីមានផ្ទៃពោះ ដែលទទួលរងកម្តៅខ្លាំងពេក ជាពិសេស អំឡុងរដូវក្តៅនេះ អាចប្រឈមទៅនឹងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ។
ការសិក្សាក៏បានណែនាំផងដែរថា ស្ត្រីមានផ្ទៃពោះ មិនគួរណាស្ថិតក្រោមពន្លឺថ្ងៃ ឬកម្តៅថ្ងៃខ្លាំងពេកនោះទេ គឺនៅឲ្យក្រោម ២៤ អង្សារ ដើម្បីការពារបញ្ហាមួយនេះ។ ក្នុងការប្រៀបធៀបគ្នា ស្ត្រីដែលស្ថិតក្នុងតំបន់ត្រជាក់ ប្រហែល ១០ អង្សារ ឬទាបជាង ទំនងជាមិនសូវប្រឈម ទៅនឹងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះនោះឡើយ។
គេបានបញ្ជាក់ថា ប្រសិនបើអាកាសធាតុត្រជាក់ល្មម ស្ត្រីមានផ្ទៃពោះ អាចដើរចេញទៅក្រៅ ហើយមានសកម្មភាពច្រើនបន្តិច ដែលជាហេតុនាំឲ្យពួកគេ អាចរក្សាទម្ងន់បានល្អប្រសើរ។ ក្រៅពីនេះ អាកាសធាតុត្រជាក់ អាចធ្វើឲ្យរាងកាយស្ត្រី ធន់នឹងអាំងស៊ុយលីនបានល្អប្រសើរ។
ការសិក្សានេះត្រូវបានធ្វើឡើងនៅប្រទេសកាណាដា ដោយធ្វើការតាមដានទៅលើ ការសម្រាលកូនចំនួន ៥៥៥ ៩១១ ករណី ក្នុងចំណោមស្ត្រី ៣៩៦ ៨២៨ នាក់ នៅក្នុងប្រទេសកាណាដា អស់រយៈពេល ១២ ឆ្នាំ (២០០២ ដល់ឆ្នាំ ២០១៤)៕