ការដែលមិនបានបត់ជើងធំរាល់ថ្ងៃមិនមែនមានន័យថាអ្នកមានបញ្ហាទល់លាមកឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកអាចនឹងមានបញ្ហានេះបានបើសិនជាអ្នកមានរោគសញ្ញាដូចខាងក្រោមនេះយ៉ាងហោចណាស់ចំនួនពីរ រយៈពេលយ៉ាងតិចណាស់បីខែ៖
– បត់ជើងធំតិចជាងបីដងក្នុងមួយសប្តាហ៍
– ធ្លាប់មានលាមករឹង
– ប្រឹងជុះខ្លាំងពេកបត់ជើងធំ
– ធ្លាប់មានអារម្មណ៍ថាដូចជាមានអ្វីស្ទះៗនៅរុន្ធគូថ
– មានអារម្មណ៍ថាលាមកជុះមិនអស់ក្រោយពីបត់ជើងធំរួច។
– ត្រូវការប្រើម្រាមដៃជាជំនួញដុះការជុះ
ពេលជួបគ្រូពេទ្យ
ថ្វីបើការទល់លាមកប្រហែលជាផ្តល់ការរំខានក៏ដោយ តែវាមិនមែនជាលក្ខណៈធ្ងន់ធ្ងរឡើយ។ មនុស្សភាគច្រើនដែលមានអាការៈទល់លាមកមិនត្រូវការជួបគ្រូពេទ្យដើម្បីព្យាបាលទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការទល់លាមករ៉ាំរ៉ៃប្រហែលជាអាចបង្កផលវិបាក ឬសញ្ញាធ្ងន់ធ្ងរនៃដើមហេតុរបស់វា។
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យបើសិនជាអ្នកធ្លាប់មានការទល់លាមកដែលមិនដឹងមូលហេតុ ឬផ្លាស់ប្តូរទម្លាប់នៃការបត់ជើងធំ ឬបើរោគសញ្ញាធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងបីសប្តាហ៍។ អ្នកក៏គួរតែស្វែងរកសេវាព្យាបាលដែរបើសិនជាអ្នកធ្លាប់មានរោគសញ្ញាដូចខាងក្រោមនេះដែលអាចបញ្ជាក់ថាមានបញ្ហាសុខភាពធ្ងន់ធ្ងរជាងមុន។
– បត់ជើងច្រើនជាងបីថ្ងៃឆ្ងាយៗពីគ្នា ទោះបីជាផ្លាស់ប្តូររបបអាហារ ឬហាត់ប្រាណត្រឹមត្រូវហើយក៏ដោយ។
– ឈឺពោះដោយការតឹង
– លាមកលាយឈាម
– ការទល់លាមកដែលផ្លាស់ប្តូរមករាគវិញ
– ឈឺក្នុងរុន្ធគូថ
– លាមកស្តើងដូចជាខ្មៅដៃ
– ស្រកទម្ងន់ដោយមិនដឹងមូលហេតុ៕