ជំងឺរលាកសួតអាចបង្កអោយមានបញ្ហាធ្ងន់ធ្ងរបានពីកម្រិតស្រាល ទៅគ្រោះថ្នាក់ដល់ជីវិត ។ ជម្ងឺរលាកសួតច្រើនតែបង្កជាផលវិបាកមួយផ្សេងទៀតនោះ គឺជំងឺផ្តាសាយ។ ការប្រើថ្នាំអង់ទីបីយ៉ូទិច អាចព្យាបាលការរលាកសួតដោយបាក់តេរីបានច្រើនប្រភេទ ប៉ុន្តែការស៊ាំនឹងថ្នាំអង់ទីបីយ៉ូទិចកំពុងកើតឡើងជាបញ្ហា។ មធ្យោបាយដ៏ល្អបំផុតគឺត្រូវតែព្យាយាមបង្កកុំអោយឆ្លងជំងឺ។
គ្រូពេទ្យប្រហែលជាសង្ស័យលើជំងឺរលាកសួតដោយយោងទៅតាមការសួរប្រវត្តិជំងឺ និងការពិនិត្យលើរាងកាយ។ អ្នកប្រហែលត្រូវធ្វើតេស្តដូចខាងក្រោមនេះ៖
– ពិនិត្យលើរាងកាយ៖ ក្នុងពេលកំពុងពិនិត្យ គ្រូពេទ្យត្រូវការស្តាប់សួតរបស់អ្នកតាមរយៈស្តេតូ ដើម្បីរកសម្លេងដែលមិនធម្មតា។
– ថតកាំរស្មីអ៊ិចលើទ្រូង៖ ការថតកាំរស្មីអាចបញ្ជាក់ពីវិត្តមានរបស់ជម្ងឺសួត និងកំណត់បានពីការរាលដាល និងទីតាំងនៃជំងឺ។
– តេស្តឈាម និងទឹករំអិល៖ អ្នកប្រហែលជាត្រូវធ្វើតេស្តឈាមដើម្បីរាប់គ្រាប់ឈាមសរនិងរកមើលវត្តមានវីរ៉ុស បាក់តេរី ឬមេរោគផ្សេងៗទៀត។ គ្រូពេទ្យក៏ប្រហែលជាត្រូវពិនិត្យមើលទឹករំអិល ឬគ្រាប់ឈាមរបស់អ្នកដើម្បីជួយសំគាល់មើលមេរោគបង្កជំងឺ៕