ការកុហក នឹងកើតឡើងចាប់ពីចំណុចតូចៗ ហើយនឹងអាចក្លាយជាទម្លាប់មួយ។ តើធ្វើដូចម្តេច ដើម្បីឆ្លើយតបប្រសិនបើកូនតូចរបស់អ្នកនិយាយកុហក៖
១.ឆ្លើយតបឱ្យបានសមរម្យ៖ នៅពេលអ្នកគិតថាកូនរបស់អ្នកកំពុងនិយាយកុហក រឺនិយាយការពិតសូមប្រើពាក្យដូចជា “អស្ចារ្យ តើជារឿងនិទាន រឺជាអ្វី?” ។
២.អានរឿងនិទានអំពីភាពស្មោះត្រង់៖ កូនតូចរបស់អ្នកប្រហែលជាមិនយល់ច្បាស់ថាការកុហកមានផលវិបាក។ សូមអានរឿងនិទាន ណាមួយដែលបង្ហាញពីសារៈសំខាន់នៃភាពស្មោះត្រង់ ដល់កូនតូចរបស់លោកអ្នកស្តាប់។
៣.កុំដាក់ងារ៖ ការហៅកូន របស់អ្នកថា ជាមនុស្សកុហក នឹងធ្វើឱ្យប៉ះពាល់ដល់ការគោរពខ្លួនឯង និងអាចនាំឱ្យមានការកុហកកាន់តែច្រើន។
៤. សរសើរ៖ កូនរបស់អ្នកអាចនិយាយនូវរឿងព្រេង ឫរឿងប្រឌិត ណាមួយប្រាប់ដល់អ្នក ពីព្រោះគាត់ចង់អោយអ្នកយកចិត្តទុកដាក់។ ដើម្បីលើកកម្ពស់ការគោរពខ្លួនឯង និងតម្លៃខ្លួនឯងសូមសម្លឹងទៅកាន់ភ្នែករបស់គាត់ ដើម្បីបង្ហាញថាអ្នកកំពុងយកចិត្តទុកដាក់ចំពោះគាត់។ សរសើរគាត់ ផ្តល់ឱ្យគាត់នូវការគោរព ដែលគាត់សមនឹងទទួល៕