ប្រសិនជាអ្នកចង់ទាក់ទាញបុរស អ្នកអាចជ្រើសរើសអនុវត្តតាមវិធីខាងក្រោមបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែទៅរៀនធ្វើម្ហូប ព្រោះមានពាក្យស្លោកមួយនិយាយថា បើអ្នកចង់ចាប់ចិត្តបុរសម្នាក់ឲ្យជាប់ អ្នកគួរតែចាប់ក្រពះគេឲ្យជាប់ជាមុនសិន។ ដូចនេះ បើអ្នកចេះចម្អិនម្ហូប ហើយម្ហូបនោះប្លែករាល់ថ្ងៃ ថែមទាំងមានរសជាតិឆ្ងាញ់ នោះអ្នកនឹងអាចកំចាត់ជនទី៣ពីអាពាហ៍ពពាហ៍អ្នកយ៉ាងងាយ។ ជាពិសេស ស្វាមីនឹងអាចត្រឡប់មកផ្ទះពិសារបាយរាល់ថ្ងៃ ទោះបីជាមិនត្រូវគ្នានឹងអ្នកក៏ដោយ ព្រោះគេនឹកចង់បរិភោគម្ហូបដែលអ្នកចម្អិន។
2. អ្នកគួរតែថែរក្សាផ្លូវភេទរបស់អ្នកឲ្យបានល្អ មុនពេលរៀបការ ដោយមិនគួរប្រព្រឹត្តរឿងមិនសមរម្យមុនពេលរៀបការឡើយ ព្រោះវាអាចបំផ្លាញសុខភាពផ្លូវភេទរបស់អ្នក។ ដូចនេះ នៅពេលដែលអ្នកថែរក្សាបានល្អ នោះអ្នកនឹងអាចទាក់ទាញស្វាមីអ្នកយ៉ាងងាយក្រោយពេលដែលរៀបការរួច។ គេនឹងមិនទៅរកស្រីក្រៅឡើយ ព្រោះអ្នកជាប្រពន្ធដ៏ល្អរបស់គេ។
3. ចុងក្រោយ អ្នកគួរតែរក្សាសម្ជស្សអ្នកឲ្យបានល្អ ដោយថែរក្សាស្បែកឲ្យបានស្អាតជានិច្ច ព្រោះបុរសតែងតែចង់នៅជិតប្រពន្ធដែលស្អាត។ ដូចនេះ បើអ្នកអាចរក្សាសម្រស់អ្នកឲ្យក្មេងជានិច្ច ក្រោយពេលដែលរៀបការរួច ប្តីអ្នកនឹងមិនទៅរកស្រីក្រៅឡើយ។ អ្នកនឹងអាចរស់នៅក្នុងគ្រួសារដែលមានសុភមង្គលជាខ្លាំងក្នុងជីវិតរបស់អ្នកនៅពេលដែលអ្នកអាចអនុវត្តតាមវិធី៣ខាងលើនេះ៕