ថ្លើមរីកមិនមែនជាប្រភេទនៃជំងឺនោះទេ។ វាគ្រាន់តែជាអាការៈរោគសញ្ញាមួយដែលស្ដែងចេញនៅពេលមានជំងឺផ្សេងៗ កើតមាន និងជះឥទ្ធិពលទៅលើវាប៉ុណ្ណោះ ដូចជាជំងឺថ្លើមខ្លួនឯង ជំងឺខ្សោយបេះដូង ឬជំងឺមហារីក។ ថ្លើមរីកអាចធូរស្រាលវិលទៅរកសភាពដើមវិញបាន ដរាបណាជំងឺដែលបង្កហេតុទាំង អស់នោះត្រូវបានធ្វើការព្យាបាលជាសះស្បើយ។
ថ្លើមដែលរីកធំប្រហែលជាមិនបង្ករោគសញ្ញាអ្វីទេ។ នៅពេលថ្លើមរីកដោយសារតែជំងឺថ្លើមវាប្រហែលជាមានសញ្ញាដូចជា៖
- ឈឺពោះ
- អស់កម្លាំង
- ក្អួតចង្អោ
- ស្បែក និងភ្នែកកន្លែងស ទៅជាលឿង៕