ជំងឺខ្យល់ក្នុងស្រោមសួតកើតឡើងដោយសារតែមានវត្តមានខ្យល់នៅក្នុងចន្លោះសួត និងជញ្ជាំងទ្រូង (ស្រោមសួត)។ កាលណាខ្យល់នោះចេះតែមានចំនួនច្រើនទៅៗ ធ្វើអោយសម្ពាធរបស់វារុញសួតអោយក្រពិតបាន ដូច្នេះសួតមិនអាចរីកបានល្អឡើយ ដែលជាហេតុនាំអោយពិបាកដកដង្ហើម និងឈឺក្នុងទ្រូង។ ជំងឺខ្យល់ក្នុងស្រោមសួតប្រហែលជាអាចគំរាមគំហែងដល់អាយុជីវិតបានបើសិនជាសម្ពាធក្នុងទ្រូងនោះរុញមិនអាចអោយសួតទទួលបានអុកស៊ីសែនបញ្ចូលទៅក្នុងឈាមបានគ្រប់គ្រាន់។ ខាងក្រោមនេះគឺជាផលវិបាកមួយចំនួនដែលជំងឺខ្យល់ក្នុងស្រោមសួតផ្តល់អោយ៖
- កើតឡើងម្តងទៀត៖ មនុស្សជាច្រើនដែលធ្លាប់មានជំងឺខ្យល់ក្នុងស្រោមសួតអាចនឹងមានអាការៈនេះម្តងទៀត ហើយជាញឹកញាប់គឺ៣ឆ្នាំក្រោយ។
- ខ្យល់លេចចូលរហូត៖ ពេលខ្លះខ្យល់ប្រហែលជាបន្តលេចចូលក្នុងស្រោមសួតរហូតបើសិនជាកន្លែងដែលមានប្រហោងក្នុងសួតនោះមិនបានបិទជិតទេ។ ការវះកាត់ប្រហែលជាត្រូវធ្វើដើម្បីបិទការលេចរបស់ខ្យល់នេះ។
ជំងឺខ្យល់ក្នុងស្រោមសួតធ្ងន់ធ្ងរ
ចំពោះអាការៈជំងឺនេះធ្ងន់ធ្ងរ វាអាចនឹងមានផលវិបាកដូចជា៖
- កម្រិតអុកស៊ីសែនក្នុងឈាមថយចុះ
- បេះដូងឈប់ដើរ
- ខ្យល់ផ្លូវដង្ហើម
- ស្ហុក៕