បើសិនជាដៃគូរួមដំណេកជាមួយអ្នករំខានដល់ការដេករបស់អ្នក ភាគច្រើនគេមិនដែលគិតអំពីការស្រមុកជាបញ្ហាដែលត្រូវបារម្ភឡើយ។ ប៉ុន្តែការស្រមុកខ្លាំងៗ និងច្រើនដងប្រហែលជាសញ្ញាមួយនៃការដេកបាត់ដង្ហើម ហើយក៏ជាជំងឺធ្ងន់ធ្ងរបំផុតដែលធ្វើអោយមានការឈប់ដកដង្ហើមច្រើនដង និងចាប់ផ្តើមម្តងហើយម្តងទៀតនៅពេលដេក។ ថ្វីបើការដេកបាត់ដង្ហើមអាចព្យាបាលបានមែន តែយើងច្រើនតែមិនដឹងខ្លួន។ មនុស្សគ្រប់គ្នាអាចមានបញ្ហាដេកបាត់ដង្ហើមបាន មិនថាក្មេង, ចាស់, ប្រុស, ស្រី និងកូនក្មេងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ កត្តាប្រឈមមុខពិតប្រាកដមានជាប់ពាក់ព័ន្ធនឹងការដេកបាត់ដង្ហើមដោយការស្ទះ និងការដេកបាត់ដង្ហើមដោយសារខួរក្បាល។
កត្តាប្រឈមមុខនៃការដេកបាត់ដង្ហើមដោយការស្ទះ
អ្នកអាចនឹងប្រឈមកាន់តែខ្ពស់នឹងការដេកបាត់ដង្ហើមដោយការស្ទះបើសិនជាអ្នក៖
– ធាត់លើសទម្ងន់
– មនុស្សប្រុស
– មានសាច់ញាត្តិដេកបាត់ដង្ហើម
– អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ
– សម្បុលខ្មៅ, ជនជាតិអេស្បាញ ឬអ្នករស់នៅកោះក្នុងមហាសមុទ្រប៉ាស៊ីភិច
– អ្នកជក់បារី។
កត្តាប្រឈមមុខផ្សេងៗទៀតនៃការដេកបាត់ដង្ហើមដោយការស្ទះមានដូចជា បញ្ហាលើរាងកាយដូចជា ដុះខ្លាញ់ច្រើននៅក, ក្តោងច្រមុះខាងក្នុងកោង, ចង្ការស្រកចុះ, ឬក្រពេញអាមីដាស់រីកធំ (ជាមូលហេតុកើតមានច្រើនបំផុតលើកុមារ)។ ផ្លូវដង្ហើមរបស់អ្នកប្រហែលជាត្រូវបានស្ទះ ឬរួមតូចក្នុងពេលដេកដោយសារតែសាច់ដុំបំពង់កងាយនឹងទន់ជាងធម្មតា។ ការអាឡែហ្ស៊ី ឬមានជំងឺផ្សេងៗទៀតដែលធ្វើអោយតឹងច្រមុះ និងស្ទះរន្ធច្រមុះក៏អាចបណ្តាលឲ្យដេកបាត់ដង្ហើមបានដែរ។
កត្តាប្រឈមមុខនៃការដេកបាត់ដង្ហើមដោយសារខួរក្បាល
វាមិនខុសគ្នានឹងការដេកបាត់ដង្ហើមដោយការស្ទះទេ ប៉ុន្តែការដេកបាត់ដង្ហើមដោយសារខួរក្បាលនេះច្រើនតែកើតមានលើមនុស្សប្រុស និងមនុស្សអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលមិនដូចគ្នានោះគឺថា ការដេកបាត់ដង្ហើមដោយសារខួរក្បាលច្រើនមានជាប់ទាក់ទងនឹងជំងធ្ងន់ធ្ងរដូចជា ជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល, ជំងឺសរសៃប្រសាទ ឬគ្រោះថ្នាក់ទៅលើឆ្អឹងកងខ្នង ឬខួរក្បាល៕