មានមនុស្សមួយចំនួននៅពេលដែលមិនទាន់រៀបការគឺមិនទាន់មានទេ ប៉ុន្តែក្រោយពេលរៀបការរួច បែរជាអាចមានជីវភាពល្អជាងមុនទៅវិញ។ ដូចនេះតើមានឆ្នាំណាខ្លះទៅ?
ឆ្នាំជូត
នារីដែលកើតនៅឆ្នាំជូតនេះជាមនុស្សស្រីដែលរំពឹងខ្ពស់លើការរស់នៅ ហើយគេក៏ជានារីដែលធ្វើរឿងអ្វីមួយគឺធ្វើដល់ចប់និងល្អដែរ។ បុរសដែលរៀបការជាមួយគេគឺជាមនុស្សប្រុសដែលមានសុភមង្គលបំផុត ព្រោះគេជាប្រពន្ធដែលអាចជួយរៀបចំផ្ទះយ៉ាងល្អ ហើយអ្នកមិនចាំបាច់ព្រួយក្នុងផ្ទះឡើយ គឺផ្តោតសំខាន់ទៅលើការងារទៅបានហើយ។ នោះអ្នកនឹងងាយទទួលបានជោគជ័យណាស់។
ឆ្នាំរោង
បុរសដែលកើតនៅឆ្នាំនេះកើតមកគឺមានអំណាចដូចជាស្តេច។ ក្នុងវិស័យការងារវិញឲ្យតែគេទៅដល់ណាគឺគេទទួលស្វាគមន៍ជានិច្ច។ ក្រោយពេលដែលរៀបការរួច គេនឹងកាន់តែខិតខំប្រឹងប្រែងក្នុងការងារ និងមុខរបរថែមទៀត នោះគេនឹងអាចក្លាយជាអ្នកមាននៅថ្ងៃណាមួយជាមិនខានឡើយ។
ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំមមីនេះមិនថាស្រី ឬប្រុសនោះទេសុទ្ធតែទទួលបានការសរសើរពីចៅហ្វាយនាយដោយសារតែសមត្ថភាពរបស់ពួកគេ។ ក្រោយពេលដែលរៀបការរួច គេនឹងប្រែជាមានភាពរឹងមាំជាងមុន ដោយគេនឹងគិតយ៉ាងល្អត់ល្អន់ក្នុងការងាររបស់គេ។ ដូចនេះគេនឹងអាចក្លាយជាអ្នកជំនិតរបស់ចៅហ្វាយនាយ ដែលអាចទទួលបានលាភសំណាងជាច្រើនចូលផ្ទះបាន។
ឆ្នាំច
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានសុទិដ្ឋិនិយម ហើយមានចិត្តល្អទៀតផង។ ក្រោយរៀបការរួច គេនឹងអាចបណ្តាក់ទុនទៅលើមុខរបរតូចតាច។ ម្យ៉ាងទៀតគេមានខួរក្បាលដ៏ឆ្លាតមួយ រួមទាំងមានលាភសំណាងផងដែរនោះ គេនឹងអាចទទួលបានជោគជ័យក្រោយពេលរៀបការរួច៕