អ្វីទៅជាជម្ងឺវិកលចរិត? យោងតាមវិទ្យាស្ថានជាតិសុខភាពផ្លូវចិត្ត (National Institute of Mental Health (NIMH) ជម្ងឺវិកលចរិត សសៃប្រសាទ គឺជាជម្ងឺខួរក្បាល ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរមិនធម្មតា និងគួរឱ្យកត់សម្គាល់ ផ្នែកអារម្មណ៍ ថាមពល កម្រិតសកម្មភាព។
មិនប្រាកដថាអ្វីជារោគសញ្ញាជំងឺវិកលចរិតមែនទេ? នេះ គឺជាសញ្ញាទាំង១៣ ដែលបង្ហាញថា បញ្ហាអារម្មណ៍របស់អ្នក ឬមនុស្សជាទីស្រលាញ់ អាចជាសញ្ញានៃជំងឺវិកលចរិត។
១.អារម្មណ៍អស្ចារ្យ : ត្រូវបានកំណត់ដោយការឡើងចុះនៃការឆ្កួតវង្វេង និង ធ្លាក់ទឹកចិត្ត។
២.អសមត្ថភាពក្នុងការបំពេញភារកិច្ច : បុគ្គលដែលជារឿយៗមិនអាចបញ្ចប់កិច្ចការណាមួយបានមុននឹងផ្លាស់ទៅធ្វើកិច្ចការមួយផ្សេងទៀត។
៣.ជីវិតផ្លូវភេទស្មុគស្មាញ : ជំងឺវិកលចរិត អាចជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវិតផ្លូវភេទរបស់មនុស្សម្នាក់ៗ ដោយសារតែមនុស្ស ដែលទទួលរងជម្ងឺនេះ រស់នៅក្នុងអ្វីដែលហៅថាអារម្មណ៍រំជើបរំជួល ដូច្នេះពួកគេជាធម្មតាមានជីវិតភេទបែបទូលំទូលាយ និងស្មុគស្មាញ។
៤.ជំងឺធ្លាក់ទឹកចិត្ត :
មនុស្សម្នាក់ ដែលស្ថិតក្នុងស្ថានភាពវិកលចរិត នឹងមើលទៅដូចអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តទូទៅ។ លោកវេជ្ជបណ្ឌិតមួយរូបមានប្រសាសន៍ថា“ ពួកគេមានបញ្ហាជាមួយនឹង ថាមពល ចំណង់អាហារ ការគេង និងផ្តោតអារម្មណ៍ ដូចគ្នានឹងអ្នកដែលមាន “ជម្ងឺធ្លាក់ទឹកចិត្តធម្មតា” ។
៥.ឆាប់ខឹង : មនុស្សមួយចំនួនដែលមានអាការៈបែបនេះទទួលរង “ការឆ្កួតវង្វេងបែបចំរុះ” ដែលពួកគេមានរោគសញ្ញានៃជំងឺឆ្កួតនឹងអ្វីម្យ៉ាង និងជំងឺធ្លាក់ទឹកចិត្តក្នុងពេលតែមួយ។ ក្នុងអំឡុងពេលនេះពួកគេច្រើនតែឆាប់ខឹង។
៦.និយាយរហ័ស : មនុស្សខ្លះនិយាយដោយធម្មជាតិ។ ប៉ុន្តែ “ការនិយាយស្តីបែបសម្ពាធ” គឺជារោគសញ្ញាទូទៅមួយនៃជម្ងឺវិកលចរិត។មនុស្សនោះ នឹងនិយាយលឿន ហើយប្រសិនបើអ្នកព្យាយាមនិយាយ ពួកគេនឹងនិយាយអោយឈ្នះអ្នក។
៧.ការបាត់បង់ពេលវេលា : មនុស្សជាច្រើនដែលមានជម្ងឺវិកចរិត ត្រូវបានគេរកឃើញថា មានការចុះអន់ថយក្នុងការគិតទៅលើវេលា ដោយពួកគេអសមត្ថភាពក្នុងការកំណត់គម្រោងពេល។
៨.បញ្ហានៅកន្លែងធ្វើការ : អ្នកដែលមានជំងឺនេះ ច្រើនតែមានការលំបាកនៅកន្លែងធ្វើការ ព្រោះរោគសញ្ញារបស់ពួកគេច្រើនណាស់ អាចរំខានដល់សមត្ថភាពក្នុងការបង្ហាញការងារ ធ្វើការងារ និងធ្វើអន្តរកម្ម ជាមួយអ្នកដទៃ។
៩.ការសេពគ្រឿងស្រវឹងឬគ្រឿងញៀន : ប្រហែល ៥០% នៃអ្នកដែលមានជំងឺវិកលចរិត ក៏មានបញ្ហាជាមួយការប្រើថ្នាំផងដែរ ជាពិសេសការប្រើប្រាស់គ្រឿងស្រវឹង។
១០.អាកប្បកិរិយាមិនប្រក្រតី : នៅពេលពួកគេស្ថិតក្នុងដំណាក់កាលវិវត្តន៍ទៅជាឆ្កួត មនុស្សដែលមានជំងឺវិកលចរិត អាចមានការគោរពឱ្យតម្លៃខ្លួនឯងខ្ពស់។
១១.ភាពអស្ចារ្យ : ខណៈដែលមនុស្សគ្រប់គ្នាមានក្តីសុបិន្តធំធេង និង ថតរូបតារា នោះអ្នកជម្ងឺវិកលចរិត ទទួលរងការវង្វេងស្មារតី ដែលអាចបំបែរអារម្មណ៍ពួកគេពីការស្វែងរកសមិទ្ធិផលជាក់ស្តែង។
១២.បញ្ហាក្នុងការគេង : អ្នកដែលមានជម្ងឺនេះច្រើនតែមានបញ្ហាដំណេក។ ក្នុងដំណាក់កាលធ្លាក់ទឹកចិត្តពួកគេអាចគេងច្រើនហួសហេតុ ហើយមានអារម្មណ៍ធុញទ្រាន់គ្រប់ពេល។
១៣.គំនិតហោះហើរ : រោគសញ្ញានេះ អាចជាអ្វីដែលពិបាកសម្គាល់ ប៉ុន្តែវាកើតឡើងជាញឹកញាប់ នៅពេលនរណាម្នាក់ស្ថិតក្នុងដំណាក់កាលមហិច្ឆិតា៕