ជំងឺទឹកនោមផ្អែម គឺជាបុព្វហេតុចំបងនៃការបាត់បង់ចក្ខុវិស័យថ្មី ចំពោះមនុស្សពេញវ័យ ដែលមានអាយុពី ២០ ទៅ ៧៤ ឆ្នាំ នៅសហរដ្ឋអាមេរិក។ វាអាចនាំឱ្យមានបញ្ហាភ្នែក ដែលខ្លះអាចបណ្តាលឱ្យងងឹតភ្នែក ប្រសិនបើមិនបានព្យាបាល។ ខាងក្រោមនេះ ជាជំងឺភ្នែក ដែលអ្នកនឹងប្រឈមដោយសារជំងឺទឹកនោមផ្អែម៖
-ជំងឺដក់ទឹកក្នុងភ្នែក
-ជំងឺភ្នែកឡើងបាយ
-ជំងឺទឹកនោមផ្អែមដែលទាក់ទងនឹងសរសៃឈាមតូចៗ នៅក្នុងភ្នែករបស់អ្នក។
តើអ្នកគួរធ្វើដូចម្តេច ដើម្បីចៀសវាងបញ្ហាភ្នែក ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម?
ការសិក្សាបានបង្ហាញថា ការពិនិត្យភ្នែកទៀងទាត់ និងការព្យាបាលឱ្យបានទាន់ពេលវេលានូវបញ្ហាទាំងនេះអាចការពារការងងឹតភ្នែកដែលទាក់ទងនឹងជំងឺទឹកនោមផ្អែមរហូតដល់ ៩០% ៕