ក្រោយពេលដែលរៀបការរួច មានប្តីប្រពន្ធមួយចំនួនតែងតែឈ្លោះគ្នាមិនចេះចប់ឡើយ។ ដូចនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការចៀសវាង។ តើមានអ្វីខ្លះទៅ?
ដំបូងអ្នកគួរតែចេះសង្កេតមើលអារម្មណ៍គ្នា និងអាកប្បកិរិយាគ្នា ទើបអាចចៀសពីការកើតជម្លោះបាន។ នៅពេលដែលអ្នកមើលឃើញម្ខាងទៀតមានអារម្មណ៍មិនល្អ អ្នកគួរតែចេះរកវិធីក្នុងការធ្វើឲ្យគេសប្បាយចិត្ត ឬមួយក៏កុំទៅរំខានគេ ដើម្បីឲ្យគេមានអារម្មណ៍ស្ងប់ ទើបចាប់ផ្តើមនៅជិតគេ។ ការធ្វើបែបនេះ ដើម្បីចៀសពីការទាស់ពាក្យសម្តីដោយមិនដឹងខ្លួន។
បន្ទាប់មក អ្នកគួរតែជឿជាក់ចំពោះខ្លួនអ្នក ដោយរក្សាអារម្មណ៍សុវត្ថិភាព កុំទៅសង្ស័យផ្តេសផ្តាសឲ្យសោះ ទើបអាចកាត់បន្ថយជម្លោះរវាងអ្នកទាំងពីរ។ អ្នកគួរតែគិតថា នៅខណៈពេលដែលអ្នកសម្រេចចិត្តរៀបការជាមួយគ្នា មានន័យថាអ្នកជឿជាក់គ្នា និងទុកចិត្តគ្នារួចមកហើយ ទើបចង់កសាងគ្រួសារជាមួយគ្នា។ ដូចនេះ អ្នកគួរតែសាកល្បងវិធីពីរនេះ ដើម្បីអាចចៀសពីការឈ្លោះគ្នាឥតប្រយោជន៍ មិនបានផលអ្វីសោះ៕