យើងភាគច្រើនធ្លាប់មានបញ្ហាហើមពោះបន្តិចបន្ទួច ម្តងម្កាលដែរ ប៉ុន្តែប្រសិនបើការហើមពេាះនិងហើមស្បែករបស់អ្នកគឺជាការព្រួយបារម្ភរបស់អ្នកវិញ មានវិធានការជាច្រើនដែលអ្នកអាចធ្វើដើម្បីជួយខ្លួនឯងបាន។
ការហើមពោះប៉ះពាល់ដល់ស្ត្រីរាប់លាននាក់ ហើយភាគច្រើនយើងសុទ្ធតែមានបញ្ហានេះទាំងអស់ គ្នា។ ប៉ុន្តែវាអាចជាសញ្ញាមួយនៃបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ។
ប្រសិនបើកែងជើងរបស់អ្នកមើលទៅធំជាងធម្មតា ចូរយកមេដៃសង្កត់វាបន្តិចទៅមើល។ ប្រសិនបើអ្នកដកមេដៃចេញ ហើយមានឃើញស្នាមទ្រុតយូរ ច្បាស់ណាស់វាគឺជាសញ្ញាមួយដែលបញ្ជាក់ ថាអ្នកមានបញ្ហាចាល់ជាតិទឹកក្នុងខ្លួនច្រើន (ហើម)។ សំណួរគេសួរថាតើបណ្តាលមកពីហេតុអ្វី?
១, អ្នកចាប់ផ្តើមមករដូវ
អាកាសធាតុក្តៅ ព្រមទាំងការដែលគ្មានធ្វើសកម្មភាពរាង្គកាយអាចធ្វើអោយចាល់ជាតិទឹកក្នុងខ្លួន ច្រើនបានដោយមិនគិតថាអ្នកមានសុខភាពល្អយ៉ាងណានោះទេ ប៉ុន្តែស្ត្រីជាច្រើនក៏ធ្លាប់មានបទពិសោធន៍ហើមពោះក្នុងពេលមករដូវផងដែរ។
នៅពេលដែលវាមានឥទ្ធិពលទៅលើសុដន់ និងត្រគៀករបស់ស្ត្រីច្រើនជាងកន្លែងផ្សេងៗទៀតនៃរាង្គកាយ ។
វេជ្ជបណ្ឌិត ម៉ារីលីន ហ្គេនវីល (Dr. Marilyn Glenville) អ្នកជំនាញឯកទេសខាងសុខភាពស្ត្រីនិយាយ ថា “មានរោគសញ្ញា PMS (ចង្កោមរោគសញ្ញាមុនពេលមករដូវ) ច្រើនជាង ១៥០រោគសញ្ញាឯណោះ។ វាមិនមែនបណ្តាលមកពីការប្រែប្រួលអ័រម៉ូនផ្ទាល់ក្នុងខែនេះទេ ប៉ុន្តែដោយសារតែរាង្គកាយរបស់អ្នកមានប្រតិកម្មនឹងការប្រែប្រួលទាំងនេះ។
ប្រតិកម្មមួយដែកើតមានជាញឹកញាប់បំផុតគឺការប្រែប្រួលយ៉ាងរហ័សមួយលើកម្រិតជាតិស្ករក្នុង ឈាម ហើយនេះជាមូលហេតុធ្វើអោយមានសញ្ញាផ្សេងៗកើតមានឡើងដូចជា ឆាប់ប្រែប្រួលអារម្មណ៍ និងឈឺក្បាល ព្រមទាំងហើម។
នៅពេលកម្រិតជាតិស្កររបស់អ្នកធ្លាក់ចុះ អ័រម៉ូនស្ត្រេសឈ្មោះថា Adrenaline ត្រូវបានបញ្ចេញចូល ទៅក្នុងចរន្តឈាមដើម្បីនាំជាតិស្ករពីកោសិការចូលទៅក្នុងឈាមវិញ ដើម្បីស្តារតុល្យភាពរបស់វា។
ប៉ុន្តែនៅពេលដែលជាតិស្ករចេញពីកោសិការ វាត្រូវបានជំនួសមកវិញដោយទឹក ដែលជាហេតុធ្វើអោយហើម និងរីកស្ពុលៗ។ ដើម្បីបញ្ឈប់ហេតុការណ៍នេះកុំអោយកើតមានបាន ចូរទទួលទានអាហារបន្តិចបន្តួច និងធ្វើអោយកម្រិជាតិស្ករក្នុងឈាមមានលំនឹង ។ជ្រើសរើសអ្វីដែលមានសុខភាព និងអាហារពុំសូវមានជាតិស្ករច្រើន។
យកល្អគួរតែទទួលទានទឹកអោយបានច្រើន។ ប្រសិនបើអ្នកធ្វើវាបាន នោះអ្នកនឹងបង្ការមិនអោយមានបញ្ហាហើមកើតមានបានទេ។
២, ទទួលទានប្រៃច្រើនពេក
អាហារឆ្អិនស្រាប់ៗប្រហែលជាជម្រើសដ៏ងាយស្រួលមួយនៅពេលអ្នកមានការហត់នឿយខ្លាំង លើការចំអិនម្ហូបខ្លួនឯង ប៉ុន្តែអ្នកត្រូវតែពិនិត្យទៅលើកម្រិតជាតិប្រៃនៅក្នុងអាហារទាំងនោះផង។
អង្គការសុខភាពពិភពលោកណែនាំថា ចំនួនអំបិលដែលត្រូវទទួលទានក្នុងកម្រិតខ្ពស់បំផុតនោះគឺ តែ ៦ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ (ដែលស្មើនឹងមួយស្លាបព្រាកាហ្វេ)។ ចំនួននេះផ្តល់អោយយើងនូវជាតិសូដ្យូម ២៤០០mg ដែរថ្វីបើយើងតម្រូវការរបស់យើងចំពោះសូដ្យូមតែ ៥០០mg ក្នុងមួយថ្ងៃដើម្បីអោយមានសុខភាព។
មនុស្សភាគច្រើនទទួលទានអំបិលប្រហែលជា ៩ក្រាមក្នុងមួយថ្ងៃ ហើយវានឹងធ្វើអោយមនុស្សញ៉ាំច្រើនដោយមិនដឹងខ្លួនណាស់។ សាច់ចិញ្ច្រាំនៅក្នុងនំបុ័ងដាក់សាច់មួយអាចផ្ទុកទៅដោយអំបិលចំនួន ៦g នំបុ័ងចំនិតពីរចំនិតមាន ១,២g និង ភីហ្សាហ្រូម៉ាតប៉េងប៉ោះមួយស្លាយមាន ៥,៣g។
នំបុ័ងចំនិតពីរចំនិតមានជាតិប្រៃច្រើនជាងនំបុ័ងស្រួយមួយទៅទៀត។
ការដែលទទួលទានអំបិលច្រើនពេកអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ ហើយការកាត់បន្ថយ នូវបរិមាណដែលយើងទទួលទានតែមួយភាគបីអាចជួយសង្គ្រោះជីវិតមនុស្សបានរហូតដល់ ៣៤០០០នាក់ក្នុងមួយឆ្នាំ។
វេជ្ជបណ្ឌិត ម៉ារីលីន និយាយថា “ប៉ុន្តែវាក៏ធ្វើអោយហើមបានដែរព្រោះថារាង្គកាយរបស់យើងត្រូវ ការរក្សាជាតិទឹកទុកក្នុងបំណងដើម្បីពង្រាវជាតិសូដ្យូម។ នៅពេលដែលអំបិលត្រូវបានទទួលទានចូលទៅក្នុងខ្លួន ជាតិទឹកធ្វើចលនាចេញពីក្នុងឈាមចូលទៅក្នុងស្បែកដែលធ្វើអោយហើម”។
ការកាត់បន្ថយទទួលទានប្រៃអាចធ្វើអោយអ្វីៗមានការខុសប្លែកយ៉ាងខ្លាំង។ ចូរពិនិត្យទៅលើស្លាក សញ្ញារាល់អាហារដែលឆ្អិនរួច និងអាហារកំប៉ុង ហើយចូរត្រៀមខ្លួនគិតលេខនូវចំនួនអំបិលទាំងឡាយដែល មាននៅក្នុងអាហាររបស់អ្នកជាប្រចាំ”។
៣, ប្រតិកម្មជាមួយអាហារ
វេជ្ជបណ្ឌិតឯកទេសខាងអាហាររូបត្ថម្ភ ហ្លឺ ប្រោន (Fleur Brown) និយាយថា “មានអ្នកជំងឺ ៧នាក់ក្នុងចំនោម ១០នាក់ហើយដែលមានអាការៈហើម ហើយមានការឆ្លើយតបលើការព្យាបាលតាមរយៈ កាត់បន្ថយការទទួលទានស្រូវសាលីក្នុងរបបអាហាររបស់ពួកគេ។ភាគច្រើននៃមនុស្សអស់ទាំងនេះគឺមានបញ្ហាហើមច្រើនតែឃើញគឺ នៅលើមុខ និងកផងដែរ។
ប៉ុន្តែក្នុងរយៈពេលពីសប្តាហ៍នៃការទទួលទានអាហារដោយគ្មានស្រូវសាលីសោះ ពួកគេសម្គាល់ ឃើញថា ពួកគេអាចដោះចិញ្ចៀនបានយ៉ាងងាយ និងស្លៀកខោខូវប៊យបានវិញ។
៤, ការប្រើប្រាស់ថ្នាំបន្ទន់លាមក
ការប្រើប្រាស់ថ្នាំបន្ទន់លាមកដើម្បីគ្រប់គ្រងទម្ងន់របស់អ្នកពិតជាអាចធ្វើអោយបញ្ចេញជាតិទឹកបាន ច្រើនពិតមែន ហើយទោះបីជាការប្រើប្រាស់វាសម្រាប់អាការៈទល់លាមកក៏ដោយ ក៏វាអាចធ្វើអោយអ្នកជំងឺហើមបានដែរប្រសិនបើអ្នកប្រើវាច្រើនពេក។
វេជ្ជបណ្ឌិត កាតទី មោស (Dr. Catti Moss) ពន្យល់ថា “ថ្នាំបន្ទន់លាមកធ្វើអោយពោះវៀនធូរ ហើយប្រសិនបើអ្នកប្រើវាច្រើនដងពេករហូតក្លាយទៅជារាគវិញ អ្នកនឹងបាត់បង់ជាតិទឹកយ៉ាងច្រើន ហើយរាង្គកាយអ្នកនឹងព្យាយាមកែសម្រូលតុល្យភាពឡើងវិញតាមរយៈជាតិទឹកទាំងឡាយដែល នៅសល់”។
ការប្រើប្រាស់ថ្នាំបន្ទន់លាមកក៏អាចប្រើទៅលើអ្នកជំងឺដែលមានអាការៈទល់លាមកបានដែរប្រសិន បើពោះវៀនត្រូវការវត្តមានរបស់វា។
ចូរពិគ្រោះជាមួយឱសថការី ឬគ្រូពេទ្យអំពីថ្នាំបន្ទន់លាមកណាមួយដែលមាន សុវត្ថិភាព ឬក៏ព្យាយាមប្រើវិធីសាស្ត្រផ្សេងៗដើម្បីបំបាត់ការទល់លាមកដូចជារបបអាហារដែលមានជាតិ សរសៃច្រើនជាមួយនឹងការទទួលទានទឹកច្រើន។
៥, ផលរំខានរបស់ថ្នាំ
ប្រសិនបើបើអ្នកប្រើថ្នាំពន្យាកំណើតដែលមានកម្រិត Oestrogen ខ្ពស់ វាអាច ធ្វើអោយអ្នកហើមបាន ប៉ុន្តែការសិក្សាបានរកឃើញថា មានស្ត្រីតិចតួចណាស់ដែលនឹងមានផលរំខានបែបនេះ។
ប្រសិនបើអ្នកមានសំណាងមានផលរំខានបែបនេះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យអំពីការសាកល្បង ប្រើប្រាស់ថ្នាំពន្យាកំណើតផ្សេងមួយទៀតដូចជា Yasmin ដែលវាមិនបណ្តាលអោយហើមទេ។
វេជ្ជបណ្ឌិតមោស និយាយថា “ថ្នាំ Calcium Channel Blocker ទំនងជាធ្វើអោយអ្នកហើមកែងជើង ថ្នាំនេះច្រើនតែប្រើសម្រាប់ព្យាបាលការឡើងសម្ពាធឈាមខ្ពស់។ ថ្នាំបន្ធូរសរសៃឈាមទាំងនេះសុទ្ធតែអាចធ្វើអោយហើមបាន”។
៦, សម្ពាធឈាមឡើងខ្ពស់
យើងគួរតែពិនិត្យលើសម្ពាធឈាមរបស់ពួកយើងអោយបានទៀងទាត់ (យ៉ាងហោចណាស់ ក៏រៀងរាល់ឆ្នាំដែរប្រសិនអ្នកអាយុចាប់ពី ៤០ឡើងទៅ) ព្រោះថាវាកម្រណាស់ដែលប្រាប់យើងអោយដឹងថាសម្ពាធឈាមនោះឡើងខ្ពស់ ឬត្រូវការព្យាបាលដែរឬអត់។
ប៉ុន្តែវេជ្ជបណ្ឌិតមោសដាក់បម្រាមថា “ការដែលហើមអាចជាសញ្ញាមួយនៃសម្ពាធឈាមឡើងខ្ពស់ ដែលមិនត្រូវបានព្យាបាលក្នុងរយៈពេលមួយគ្រប់គ្រាន់នឹងធ្វើអោយខូចខាតដល់បេះដូង ឬតម្រងនោមប្រសិនបើអ្នកមិនបានពិនិត្យលើវានោះទេ”។
៧, ពិបាកដកដង្ហើម
ការហើមជាមួយគ្នានឹងពិបាកដង្ហើមទៀតវាអាចជាមូលហេតុមួយធ្ងន់ធ្ងរ និងគួរ អោយព្រួយបារម្ភណាស់។
វេជ្ជបណ្ឌិតមោសនិយាយថា “វាអាចជាសញ្ញានៃជំងឺស្លេកស្លាំង ព្រោះឈាមរបស់អ្នកកំពុងតែខ្វះជាតិដែកដើម្បីដឹកនាំអុកស៊ីសែន ទៅចិញ្ចឹមរាង្គកាយ។ ឬជំងឺខ្សោយបេះដូង ព្រោះបេះដូងមិនអាចមានសមត្ថភាពច្របាច់ឈាមទៅរាង្គកាយបាន”។
ករណីដូច្នេះអ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យអោយបានឆាប់តាមតែអាចធ្វើទៅបាន”។
៨, រស់នៅដោយមិនប្រើសកម្មភាពរាង្គកាយ
ការដែលមិនប្រើសកម្មភាពរាង្គកាយធ្វើអោយឈាមដក់នៅក្នុងផ្នែកខាងក្រោមបង្អស់នៃរាង្គកាយ របស់អ្នក។
សម្ពាធទៅលើសរសៃឈាមធ្វើអោយទឹកលេចចូលទៅក្នុងជាលិការនៅជុំវិញវាបាន ហើយករណី នេះធ្វើអោយអ្នកមើលឃើញស្បែករបស់អ្នកដូចជាមានសភាពហើម។
ចូរធ្វើសកម្មភាពរាង្គកាយឡើងជាពិសេសនៅរដូវក្តៅ ព្រោះអាកាសធាតុក្តៅអាចបន្ថែមនូវបញ្ហា បាន។ ការដែលក្តៅធ្វើអោយសរសៃឈាមធូរ និងរីក ហើយវាក៏អាចធ្វើអោយជាតិទឹកលេចចេញមកក្រៅសរសៃឈាមធ្វើអោយហើមដែរ។
៩, ជំងឺទឹកនោមផ្អែម
ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកគួរតែស្វែងរកសេវាផ្តល់ប្រឹក្សាខាងបញ្ហាហើម ដែលវា អាចជាសញ្ញាមួយនៃជំងឺតម្រនោមដែលមានឈ្មោះថា Nephrotic Syndrome (ផលវិបាកមួយរបស់ជំងឺ ទឹកនោមផ្អែម)។
ករណីនេះធ្វើអោយការច្រោះទឹកនោមក្នុងតម្រងនោមទទួលរងនូវការខូចខាត ហើយជាតិប្រូតេអ៊ីន ក៏លេចចេញទៅតាមទឹកនោមធ្វើអោយហើមរាង្គកាយដែរ។
ការដែលមិនបានព្យាបាល វាអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ កូឡេស្ទេរ៉ុលឡើងខ្ពស់ និងកំនកឈាមក្នុងសរសៃឈាម។