ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកពីជម្លោះទាំងឡាយដែលអាចកើតឡើងលើខ្លួនអ្នកទាំងពីរ។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែទុកទំនាក់ទំនងស្នេហាអ្នកក្នុងតំណែងមុខគេ ដោយមិនគួរទុកក្រោយគេឡើយ ព្រោះបើអ្នកទុកនៅក្រោយ អ្នកនឹងគ្មានពេលសម្រាប់ផ្តល់ឲ្យគ្នាឡើយ។ លុះយូរទៅ អ្នកនឹងអាចឈ្លោះគ្នាច្រើនជាងរស់នៅចុះសម្រុងនឹងគ្នា។
- អ្នកគួរតែបង្កើតកម្មវិធីសម្រាប់ថ្ងៃឈប់សម្រាករបស់អ្នកទាំងពីរ ដោយដើរតាមកម្មវិធីនោះ អ្នកនឹងអាចបង្កើតបរិយាកាសសប្បាយរីករាយជាមួយគ្នាបានជាមិនខានឡើយ។ ដូចនេះ មនោសញ្ចេតនាអ្នកក៏អាចកាន់តែល្អផងដែរ។
- អ្នកគួរតែបង្កើតពាក្យមួយដែលមានន័យស្រដៀងនឹងពាក្យ “បងស្រឡាញ់អូន” ដើម្បីនិយាយដាក់គ្នានៅចំពោះមុខអ្នកដទៃ ទើបអ្នកមិនមានអារម្មណ៍ខ្មាស់ ហើយអាចបង្កើនអារម្មណ៍ផ្អែមល្ហែមបានទៀតផង។
- អ្នកគួរតែចេះគោរពគ្រួសាររបស់អ្នកទាំងពីរ ដោយមិនគួរមើលងាយ ឬនិយាយដើមគ្រួសារគ្នានៅចំពោះមុខគ្នានោះទេ ព្រោះអាចធ្វើឲ្យអ្នកទាំងពីរទាស់សម្តីដោយមិនដឹងខ្លួន។
- អ្នកគួរតែចេះលើកទឹកចិត្តគ្នា ដោយចេះគាំទ្រគ្នា ទើបអាចផ្តល់កម្លាំងចិត្តដល់គ្នា ដើម្បីអាចដើរដល់ផ្លូវអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។
- នៅពេលដែលអ្នកចង់ធ្វើអ្វីមួយ អ្នកគួរតែគិតពីគ្នាជាមុនសិន ទើបអាចការពារស្នេហាអ្នកបាន ព្រោះអ្នកដឹងថាអ្នកសំខាន់ចំពោះគ្នា។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយនេះ ដើម្បីរក្សាស្នេហាអ្នកបានយូរអង្វែង៕