ថ្លើមរបស់អ្នក គឺជាសរីរាង្គធំជាងគេនៅក្នុងរាងកាយរបស់អ្នកហើយវាមានទំនួលខុសត្រូវធំៗ មួយចំនួនផងដែរ ដូចជាការច្រោះឈាមក្នុងរាងកាយកែច្នៃសារធាតុចិញ្ចឹមជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផលិតប្រូតេអ៊ីន ដែលអ្នកត្រូវការសម្រាប់ការកកឈាមនិងច្រើនទៀត។ ប៉ុន្តែ ការងារទាំងអស់នេះមានន័យថា ថ្លើមរបស់អ្នកងាយនឹងរងការវាយប្រហារ។ ប្រសិនបើវាក្លាយទៅជាខូចខាត, ស្នាមក្រិន (ក្រិនថ្លើម) អាចកើតឡើង ដែលអាចបណ្តាលឱ្យខ្សោយថ្លើមឬមហារីក។
ជាតិអាល់កុល គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលធ្វើឱ្យខូចថ្លើមប៉ុន្តែវាមិនមែនជាពិរុទ្ធជនតែមួយទេ។
ហើយនៅពេលដែលមនុស្សភាគច្រើនផ្សារភ្ជាប់ការខូចខាតថ្លើមជាមួយនឹងការសេពគ្រឿងស្រវឹងកត្តាផ្សេងទៀតក៏អាចដើរតួផងដែរ។ នៅទីនេះស្ថានភាពសុខភាពថ្នាំ និងទំលាប់រស់នៅដែលអាចបណ្តាលឱ្យថ្លើមរបស់អ្នកខូច៖
១.ភាពធាត់
២.ការទទួលទានភេសជ្ជៈមានសារជាតិសូដា
៣.ការប្រើថ្នាំ អាសេតាមីណូហ្វេន (acetaminophen)
៤.ការប្រើប្រាស់ថ្នាំផ្សេងៗ (ឧ.ការប្រើប្រាស់រយៈពេលយូរនៃថ្នាំ anabolic steroids)
៥.អ្នកមានជម្ងឺរលាកថ្លើម (ជំងឺរលាកថ្លើមប្រភេទ B និង C រ៉ាំរ៉ៃ អាចឱ្យអ្នកកើតមហារីកថ្លើមភាគច្រើននៅទូទាំងពិភពលោក)
៦.ជម្ងឺហ្សែន (ហ្សែនក៏អាចដើរតួយ៉ាងសំខាន់ចំពោះសុខភាពថ្លើមរបស់អ្នកដែរ ហើយស្ថានភាពតំណពូជមួយចំនួនអាចបណ្តាលអោយមានជំងឺថ្លើម)។
៧.អ្នកមានជំងឺអូតូអ៊ុយមីន (ភាពស៊ាំនឹងរោគអ្វីមួយ)
៨.អ្នកជក់បារី
៩.គ្រឿងស្រវឹង៕