សញ្ញារបស់ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ច្រើនតែកើតឡើងយឺតៗ និងកាន់តែធ្ងន់ធ្ងរទៅៗក្នុងរយៈពេលយូរ។ រោគសញ្ញារបស់ជំងឺនេះមានដូចជា៖
ឈឺចាប់៖ សន្លាក់ប្រហែលជាមានការឈឺចាប់ក្នុងពេល ឬក្រោយពេលធ្វើចលនារួច។
តឹងបែបឈឺ៖ សន្លាក់អាចនឹងមានអារម្មណ៍ថាតឹងនៅពេលសង្កត់លើវាតែបន្តិចក៏ដោយ។
គាំងសន្លាក់៖ ការគាំងសន្លាក់អាចនឹងសម្គាល់ដឹងជាងគេនៅពេលភ្ញាក់ពីគេងព្រឹកឡើង ឬក្រោយពីមិនបានធ្វើសកម្មភាពអ្វីមួយរយៈ។
មិនអាចបត់បែនបាន៖ អ្នកប្រហែលជាមិនអាចធ្វើចលនាសន្លាក់បានពេញលេញឡើយ។
ឮសម្លេងក្នុងសន្លាក់៖ អ្នកអាចនឹងឮសម្លេងក្រេតក្រតនៅពេលប្រើប្រាស់សន្លាក់ធ្វើចលនា។
ឆ្អឹងដុះបន្លា៖ ការដុះឆ្អឹងបន្ថែមដូចបន្លានេះអាចនឹងកើតមាននៅជុំវិញសន្លាក់ដែលកំពុងតែមានបញ្ហា។
ពេលដែលត្រូវជួបគ្រូពេទ្យ
បើសិនជាអ្នកមានអាការៈឈឺសន្លាក់ ឬគាំងសន្លាក់យូរជាងពីរបីសប្តាហ៍ហើយនោះ ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យភ្លាមទៅ៕