វិធីសណ្តំ គឺជាសិល្បះមួយនៃការស្វែងរក ញាណពិសេសរបស់មនុស្សម្នាក់។ តើអ្នកដឹងទេថា តើវិធីព្យាបាលបែបនេះ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក ដែលទទួលយកវា? មនុស្សចំនួន ប្រហែលជាគិតថា វាគ្រាន់តែការកំសាន្តមួយប៉ុណ្ណោះ ។ តែជាការពិត នៅក្នុងអំឡុងពេលនៃការធ្វើសង្គ្រាម វិធីសណ្តំនេះ ត្រូវបានគេប្រើ ដើម្បី ជួយបំបាត់នូវភាពឈឺចាប់របស់ទាហាន ក្នុងខណៈពេលដែលគេ ទទួលយកការវះកាត់អវះយវះចេញពីដងខ្លួនរបស់ពួកគេ។ ដោយយោងទៅតាម លោក ប្រេនឌែន អែលស្មីត ( Brendan L.Smith) ការសណ្តំគឺអាច បង្កើតនូវស្ថានភាពនៃការសម្រាកដ៏ល្អមួយ ដែលនឹងផ្តល់នូវការប្រមូលផ្តុំអារម្មណ៍ នៅផ្នែកខាងក្នុង និង ការផ្តោតនូវការយកចិត្តទុកដាក់ នៃអ្នកជំងឺទៅលើខ្លួនឯងផ្ទាល់។
វិធីសណ្តំ គឺអាចត្រូវបានគេប្រើ នៅក្នុងវិធីនៃការព្យាបាលផ្សេងៗគ្នា មានដូចជា ការព្យាបាលនៃញាណដឹងផ្នែកអកប្បកិរិយាជាដើម។ អ្នកជំងឺដែលបានទទួលយកការសណ្តំ ក៏អាចនឹងក្លាយជា កាន់តែមានការ ប្រកួតប្រជែង ដោយការខំប្រឹងរៀនសូត្រ ដើម្បីបំពេញនូវការសណ្តំខ្លួនឯង នៅក្នុងផ្ទះ ដើម្បីកាត់បន្ថយ នូវការឈឺចាប់ដែលគេបានរងគ្រោះ, ធ្វើអោយគុណភាពនៃការគេង មានភាពប្រសើរឡើង និង កាត់បន្ថយនូវ រោគសញ្ញាមួយចំនួនដូចជា ជំងឺធ្លាក់ទឹកចិត្ត និង ជំងឺថប់បារម្ភជាដើម ។
ជាការពិត វិធីនៃការព្យាបាលដោយសណ្តំ គឺពិតជាមានអត្ថប្រយោជន៍ជាច្រើន ។ខាងក្រោមនេះ គឺជា លក្ខណៈសម្បត្តិរបស់វាទៅតាម ផ្នែក និង ជំនាញនីមួយៗគ្នា៖
អត្ថប្រយោជន៍នៃការប្រើវិធីសណ្តំនៅក្នុងផ្នែកចិត្តវិទ្យា
នៅក្នុងវិស័យចិត្តវិទ្យា ការសណ្តំគឺពិតជា មានអត្ថប្រយោជន៍ជាច្រើនយ៉ាង។ ចំណុចម្យ៉ាង គឺវាអាច ជួយព្យាបាលនូវការប៉ះទង្គិច ដែលបណ្តាលមកពីរឿងអ្វីមួយ។ វិធីនៃការសណ្តំនេះ ក៏អាចនឹងប្រើដើម្បី បង្កើននូវ ភាពមានទំនុកចិត្តលើខ្លួនឯងបានផងដែរ ។
អត្ថប្រយោជន៍ចំពោះផ្នែកសម្រស់
ទន្ទឹមនឹងនេះ វាក៏មានអំណោយផលល្អ ទៅដល់ផ្នែកនៃការថែរក្សាសម្រស់ផងដែរ។ ជាពិសេស គឺការនាំយកមកនូវ សម្រស់ពីខាងក្នុងខ្លួនរបស់មនុស្សម្នាក់។
គុណសម្បត្តិចំពោះវិស័យសុខភាព
នៅក្នុងវិស័យនៃសុខភាព ការសណ្តំក៏មានអត្ថប្រយោជន៍ យ៉ាងធំធេងផងដែរ។ ជាឧទាហរណ៍មួយនៃការប្រើប្រាស់វិធីសណ្តំនោះគឺ ដើម្បីធ្វើការបំបាត់ នូវភាពឈឺចាប់នៅពេលចាក់ថ្នាំ,ដកធ្មេញ ឬ ពេលសម្រាលកូន ។
ផលជាវិជ្ជមានចំពោះវិស័យនៃការអប់រំ
តើអ្នកមានធ្លាប់បានលឺពី វិធីនៃការបង្រៀនតាមបែបសណ្តំទេ? វាជាការទម្រង់ការមួយ ដែលគេបានប្រើ វិធីនៃការសណ្តំ នៅក្នុងវិស័យអប់រំ។ជាពិសេសនោះ វានឹងកាន់តែមានសារៈប្រយោជន៍ សម្រាប់អ្នកថែមទៀត ប្រសិនបើអ្នកកំពុងតែសិក្សាខាងជំនាញវិស័យអប់រំនេះ ៕