ប្រសិនបើអ្នកបានប្រើឧបករណ៍តេស្តរកកូវីដ-១៩ Ellume ហើយទទួលបានលទ្ធផលវិជ្ជមាននោះ អ្វីដែលអ្នកត្រូវធ្វើ គឺ ផ្តាច់ខ្លួនឱ្យឆ្ងាយពីគេភ្លាមៗ ហើយសួរគ្រូពេទ្យដើម្បីទទួលបានដំបូន្មានបន្ថែម។
ដោយឡែក បើអ្នកធ្វើតេស្តិ៍អវិជ្ជមាន ប៉ុន្តែ មានរោគសញ្ញាកូវីដ-១៩ ដែលជាទូទៅគ្រុនក្តៅ ឬញាក់ ក្អក ពិបាកដកដង្ហើម ឈឺក្បាល និងបាត់បង់រសជាតិ ឬក្លិន ថ្មីៗតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) អ្នកនៅតែត្រូវតាមដានជាមួយ គ្រូពេទ្យអាចធ្វើតេស្តមួយផ្សេងទៀត ដែលធ្វើដោយគ្រូពេទ្យជំនាញ ព្រោះវាអាចជាលទ្ធផលអវិជ្ជមានមិនពិត៕