អ្វីទៅជាកោសិកា(Stem cell)?
ពាក្យ “ស្ងូត” ក្នុងកោសិកា(Stem cell) សំដៅលើ “ដើម” “ស្ងូត” និង “កំណើតដើម” មានន័យថា កោសិកា(Stem cell)មានលក្ខណៈដូចដើមឈើ អាចបង្កើតមែក ស្លឹក ផ្លែផា្ក និង លទ្ធផលដូចគ្នា។ ដូចនេះអ្នកវិទ្យាសាស្ត្របាន កំនត់ន័យបែបនេះ អោយកោសិកា(Stem cell)។ កោសិកា(Stem cell)គឺជាកោសិកាដើមមួយបែបដែលមានសមត្ថភាព បង្កើតកោសិកាថ្មី និង បំណែងចែកច្រើន គឺជាកោសិកាដើមមានក្នុងសរីរាង្គស្រាប់។ នៅក្នុងលក្ខខណ្ឌសមស្រប វាអាចបំលែងជាកោសិកាមានមុខងារច្រើន ឬ ប្រព័ន្ធសរីរាង្គ។ ក្នុងភាសាពេទ្យគេហៅថា “កោសិកាមុខងារមួយម៉ឺន” ។
អ្វីទៅហៅថាវិធីកើតឡើងវិញនៃកោសិកា(Stem cell)?
វិធីកើតឡើងវិញនៃកោសិកា(Stem cell) ជាវិធីចាប់យកកោសិកា(Stem cell)ពីកំណើតមកប្រើការបណ្តុះ អាចនិយាយថា អោយតែកនែ្លងណាមានជំងឺគឺបណ្តុះនៅទីនោះ ហើយឈានដល់ការព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព។
មូលន័យនៃការកើតឡើងវិញនៃកោសិកា(Stem cell)
គំនិតបង្កើត វិទ្យាពេទ្យនៃការកើតឡើងវិញ ដុះចេញពី សត្វឈ្លើង ត្រកួត និង ជីងចក់។ ក្នុងសារពាង្គកាយនៃសត្វទាំងនេះមិនត្រឹមតែមានកោសិកា(Stem cell)កើតឡើងវិញដ៏ខ្លាំងក្លានោះទេ នៅមានសមាសភាពអាចបញ្ឆេះ និង ធំធាត់យ៉ាងរហ័ស។ ដូចនេះក្រោយពេលដាច់កន្ទុយ និង អវៈយវៈ វានឹងកើតថ្មីយ៉ាងឆាប់រហ័ស។
បច្ចេកវិទ្យាកោសិកា(Stem cell)រាប់ចូលទៅក្នុង “បច្ចេកវិទ្យាព្យាបាលកើតឡើងវិញ” ។ តម្លៃដែលគួរអោយកត់សំគាល់គឺ ឆ្លងកាត់ការបំបែកនៅក្រៅសារពាង្គកាយ បណ្តុះ និងជំរុញឲ្យវាក្លាយទៅជាកោសិកាដែលយើងចង់បាន -ល- អាចបណ្តុះចេញកោសិកា សរីរាង្គ និងប្រព័ន្ធ ប្រភេទថ្មីមួយភា្លម ប្រក្រតី និង កាន់តែថ្មី។ ឆ្លងកាត់វិធី បណ្តុះដ៏ពិសេសទៅក្នុងសារពាង្គកាយ មកជំនួសកោសិកាណាបានសា្លប់ដោយប្រក្រតី និង មិនប្រក្រតី។ ដើម្បីកែប្រែការព្យាបាលជំងឺច្រើនយ៉ាងអោយកាន់តែទាន់សម័យ។
ដំណើរការបណ្តុះកោសិកា(Stem cell)នៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
1.ដកយកខួរឆ្អឹងពីសារពាង្គកាយអ្នកជំងឺ
2.បំបែកកោសិកា(Stem cell)ក្រៅសារពាង្គកាយ សំអាត បង្កើតឡើងទ្វេដង
3. យកកោសិកា(Stem cell)បញ្ចូលតាមសារធាតុរាវទៅថ្លើមឈឺ
4.កោសិកា(Stem cell) នៅក្នុងសាច់ថ្លើម បំលែងជាកោសិកាថ្លើម
៤. លក្ខខណ្ឌសំរេចប្រសិទ្ធិភាពបណ្តុះកោសិកា(Stem cell)
1.លក្ខខណ្ឌគុណភាពកោសិកា(Stem cell)។ វិធីព្យាបាលដោយបំបែកកោសិកា(Stem cell)ឈាមក្រៅ និង កោសិកា(Stem cell)ខួរឆ្អឹងដោយងាយៗ ទើបបញ្ចូលទៅក្នុងសារពាង្គកាយវិញ ជាធម្មតាគ្មានផលល្អឡើយ។ កោសិកា(Stem cell)ដែលយើងប្រើប្រាស់ជាកោសិកាដែលឆ្លងកាត់ការបណ្តុះបំបែកដោយបច្ចេកវិទ្យាទំនើបនៅមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក។
2.ដំណើរបញ្ចូល។ ពួកយើងប្រើប្រាស់វិធីចាក់បញ្ចូលតាមជីបចរ។ បច្ចុប្បន្ននៅលើឆាកអន្តរជាតិគេប្រើការចាក់បញ្ចួលតាមសសៃ វិធីបញ្ចូលតាមសសៃ និង បណ្តុះឆ្លុះចូលថ្លើម។ ប៉ុនែ្តយើងយល់ថាជីបចរថ្លើមជាជីបចរមានជីវជាតិជាងគេ ដូចនេះឆ្លងកាត់ការបញ្ចួលតាមជីបចរជាជំរើសប្រសើរជាងគេ។
3. រយៈកាលព្យាបាល។ យើងខ្ញុំយល់ថា គួរកំនត់តាមស្ថានភាពអ្នកជំងឺ ក្នុងការពិចារណាទៅដល់ការធានាប្រសិទ្ធិភាពក្នុងការព្យាបាល និង កាត់បន្ថយការចំនាយរបស់អ្នកជំងឺដែរ។
ការប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្ត្រ
បច្ចុប្បន្ន នៅលើឆាកអន្តរជាតិគេប្រើប្រាស់យ៉ាងទូលំទូលាយចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ និង ប្រភេទទី២ ទឹកនោមផ្អែមបណ្តាលឲ្យរាលដាលដល់ជើង ជំងឺក្រិនថ្លើម ជំងឺថ្លើមប្រភេទធ្ងន់ ជំងឺតំរងនោមដែលមានឈ្មោះថាNephrotic syndrome ជំងឺរលាកតំរងនោមដែលបណ្តាលមកពីSLE ឆ្អឹងត្រគាករលួយស្លាប់ ជំងឺសាច់ដុំគ្មានកំលាំងដែលមានឈ្មោះថាMyasthenia gravis មុខងារបន្តពូជរបស់មនុស្សប្រុសមិនពេញលេញ និង ជំងឺនៅជុំវិញសសៃឈាម-ល-។ របៀបព្យាបាលជាធម្មតាមិនអាចព្យាបាលអ្នកជំងឺ មានរោគច្រើនពិបាកព្យាបាលអាចប្រើការព្យាបាលដោយវះកាត់កោសិកា(Stem cell)៕