របៀបរស់នៅបែបសម័យទំនើបនាពេលបច្ចុប្បន្ននេះបានផ្តល់គ្រោះថ្នាក់ដ៏ច្រើនដល់សុខភាពថ្លើម។ ហេតុដូច្នេះហើយទើបរាងកាយផ្តល់ជាសញ្ញាប្រាប់ថាថ្លើមអ្នកកំពុងតែលើសចំណុះជាតិពុលហើយ។
ថ្លើម ក៏អាចខូចខាតបានដែរដោយសារតែឥទ្ធិពលគ្រោះថ្នាក់ជាច្រើនដូចជា ស្ត្រេស ការជក់បារី របបអាហារមិនផ្តល់សុខភាព និងការប្រើថ្នាំច្រើនពេក ។ ឥទ្ធិពលរបស់ទាំងនេះសុទ្ធតែដាក់សម្ពាធដល់ថ្លើម និងអាចរំខានដល់មុខងារធម្មតារបស់វាបាន។
ស្ថិតក្នុងចំណុចនេះដែរ វាគឺជារឿងសំខាន់ណាស់ដែលអ្នកត្រូវដឹង និងសម្គាល់អំពីរោគសញ្ញាប្រកាសអាសន្នដែលបញ្ជាក់ថាថ្លើមកំពុងតែមានបញ្ហាហើយ។
ហេតុដូច្នេះហើយ បើសិនជាអ្នកសម្គាល់ឃើញសញ្ញាទាំងអស់នេះ អ្នកត្រូវតែទៅជួបគ្រូពេទ្យភ្លាមដើម្បីលាងសម្អាតជាតិពុលទាំងនោះ។ សញ្ញាទាំង នោះមានដូចជា៖
• ឧស្សាហ៍ចង្អោរ
• លាមកពណ៌ស្លេក
• ល្វីងមាត់ក្រោយពីញ៉ាំអាហាររួច
• ឈឺក្នុងប្រមាត់
• មានឫសដូងបាត ឬរីកសរសៃវ៉ែននៅជើង
• ឈឺពោះក្រោយពីញ៉ាំអាហារមានជាតិខ្លាញ់រួច
• ឈឺនៅលើភ្នែក
• អស់កម្លាំងរ៉ាំរ៉ៃ
• ឈឺនៅក្រោមឆ្អឹងស្លាបប្រចៀវ៕