ដោយមានសម្លេងរំខានច្រើនជុំវិញមូលហតុដែលអាចបណ្តាលឱ្យកើតជំងឺមហារីក (ពិបាកទ្រាំណាស់មែនទេ?) វាពិបាកកំណត់ថាតើអ្វីដែលគ្រោះថ្នាក់ពិតប្រាកដ។ ដំណឹងល្អ គឺថា នៅពេលនិយាយអំពីម្ហូបវាមិនមានប្រភេទជាក់លាក់ច្រើន ដែលទាក់ទងនឹងជំងឺមហារីកទេ។
១. សាច់កែច្នៃ៖ សាច់កែច្នៃ ដូចជាហតដក សាច់ក្រក សាច់bacon, និង ham ត្រូវបានគេចាត់ទុកថា ជាសារជាតិបង្កមហារីក ដូច្នេះកំណត់ការទទួលទានរបស់អ្នក។
២.អាហារដែលមានជាតិប្រៃឬមានជាតិប្រៃខ្ពស់៖ ការទទួលទានត្រីមានជាតិប្រៃច្រើន បន្លែជ្រក់ និងអាហារសម្រន់មានជាតិប្រៃ ជាប់ទាក់ទងនឹងជំងឺមហារីកក្រពះ។ តិច គឺល្អ!
៣.គ្រឿងស្រវឹង៖ វាអាចបង្កើនហានិភ័យនៃជំងឺមហារីកមាត់, មហារីកពោះវៀនធំ និងមហារីកសុដន់។ កំណត់ការទទួលទានមិនឱ្យលើសពីមួយកែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី, ពីរកែវសម្រាប់បុរស។
៤.សាច់ដែលត្រូវបានដុត៖ សាច់ដែលចម្អិនដោយកំដៅខ្ពស់ អាចស្មើនឹងខូចខាត DNA heterocyclic amines និង polycyclic aromatic hydrocarbon។ ចម្អិននៅសីតុណ្ហភាពទាប និងត្រឡប់សាច់ឱ្យបានញឹកញាប់ ដើម្បីចៀសវាងការបញ្ចូលភ្លើង។
៥.ភេសជ្ជៈក្តៅ៖ ការផឹកកាហ្វេ តែ ឬស៊ុបក្តៅៗ ជាប្រចាំ គឺផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺមហារីកបំពង់អាហារ។ រង់ចាំឱ្យពួកគេចុះត្រជាក់បន្តិច៕