ខាងក្រោមនេះ health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើមួយចំនួនដែលបុរសអាចនឹងបញ្ចេញនៅពេលដែលគេបែកចិត្ត។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលគេបែកចិត្ត គេនឹងទើសអ្នកគ្រប់ទីកន្លែង មិនថាអ្នកធ្វើអ្វីទេ គេមិនពេញចិត្តទាំងអស់ ដោយរកតែរឿង ធ្វើឲ្យអ្នកធុញ ហើយបែកពីគេ។ ដូចនេះ គេនឹងអាចទៅនៅជាមួយនារីផ្សេងយ៉ាងងាយជាមិនខានឡើយ។
- គេនឹងមិននិយាយផ្អែមល្ហែមដូចពីមុនទេ ដោយនិយាយគំរោះគំរើយដាក់អ្នក។ ម្យ៉ាងទៀត គេក៏មិនសូវនិយាយជាមួយអ្នកទៀតដែរ ព្រោះគេទុកពេលនិយាយជាមួយនារីដទៃទៀត ដោយមិនចង់ចំណាយពេលឥតប្រយោជន៍ដើម្បីនិយាយជាមួយអ្នកឡើយ។
- គេនឹងមិនទុកអ្នកក្នុងចិត្តទៀតទេ ដោយទោះបីជាអ្នកនៅជិតគេ ក៏គេធ្វើជាមើលមិនឃើញដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីទង្វើទាំងឡាយខាងលើ ហើយដើរចេញឲ្យលឿន ដើម្បីកុំឲ្យគេបោកអ្នកហើយបោះបង់អ្នកចោល ទើបស្តាយក្រោយឲ្យសោះ៕