ការញ៉ាំរបបអាហារផ្សេងៗគ្នាឲ្យបានច្រើន សម្រាប់កូនរបស់អ្នក វាគឺអ្នកពិតជាមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែ មានឱកាសមួយដែលពួកគេអាចជួបបញ្ហាអាឡែកហ្ស៊ីជាមួយនឹងអាហារមួយចំនួន។
វាមានសារៈសំខាន់ណាស់ក្នុងការសាកល្បងចំណីអាហារទាំងនេះម្តងមួយៗ ប៉ុន្តែ មិនមែនមុនកូនរបស់អ្នកអាយុ ៦ ខែ ឡើយ។ វាមានដូចជា ៖
1. ទឹកដោះគោ
2. ស៊ុត
3. អាហារដែលមានជាតិ gluten រួមទាំងស្រូវសាឡី
4. អាហារដែលមានគ្រាប់ផ្លែឈើ ឬគ្រាប់ធញ្ញជាតិ (ប៉ុន្តែត្រូវប្រយ័ត្នស្លាក់)
5. ត្រី និងគ្រឿងសមុទ្រ
6. សណ្តែកដី។
មិនមានភស្តុតាងដែលបញ្ជាក់ថា ការរង់ចាំរហូតដល់កូនរបស់អ្នកធំជាងនេះនឹងបញ្ឈប់ពួកគេក្នុងការជួបបញ្ហាអាឡែកហ្សីអាហារនោះឡើយ។
នៅពេលទារករបស់អ្នកត្រៀមខ្លួនរួចរាល់សម្រាប់អាហាររឹង សូមផ្តល់អាហារទាំងនេះតិចតួច ហើយត្រូវមើលកូនដោយប្រុងប្រយ័ត្ន នូវរោគសញ្ញានៃការប្រតិកម្មអាឡែកហ្ស៊ី៕