ការសម្រកទម្ងន់និងការធ្វើលំហាត់ប្រាណអាចកាត់បន្ថយតម្រូវការអាំងស៊ុយលីន។ ប្រសិនបើគ្រូពេទ្យឱ្យអ្នកប្រើអាំងស៊ុយលីន វាមិនចាំបាច់ជារៀងរហូតទេ។ មិនដូចអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលត្រូវការអាំងស៊ុយលីនដើម្បីរស់នោះទេ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ ប្រើអាំងស៊ុយលីនដែលគ្រាន់តែជាឧបករណ៍មួយបន្ថែមទៀតដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។
អ្នកប្រហែលជាអាចផ្តាច់អាំងស៊ុយលីនបានប្រសិនបើអ្នកអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបានដោយប្រើរបបអាហារនិងហាត់ប្រាណ។
វេជ្ជបណ្ឌិតមួយរូបបាននិយាយថា “មនុស្សធាត់ខ្លាំងនឹងដឹងថាប្រសិនបើពួកគេស្រកទំងន់បានច្រើននោះតំរូវការអាំងស៊ុយលីន ឬការលេបថ្នាំរបស់ពួកគេអាចនឹងធ្លាក់ចុះយ៉ាងខ្លាំង” ។
គ្រូពេទ្យឯកទេសខាងអរម៉ូន endocrinologist នៅឯ Emory Clinic នៅអាត្លង់តាបាននិយាយថាការប្រើអាំងស៊ុយលីនបន្ទាប់ពីធ្វើរោគវិនិច្ឆ័យក៏អាចផ្តល់ភាពងាយស្រួលក្នុងរយៈពេលវែង ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកជាមួយនឹងរបបអាហារ និងការធ្វើលំហាត់ប្រាណ៕