ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកគួរតែការពារស្បែករបស់អ្នក។ តើមានមុខសញ្ញាអ្វីខ្លះទៅ?
- ប្រសិនជាស្បែកអ្នកប្រែជាស្ងួតខ្លាំង អ្នកគួរតែរកវិធីក្នុងការព្យាបាល ព្រោះស្បែកស្ងួត នឹងអាចបំផ្លាញសម្រស់អ្នក ដោយធ្វើឲ្យអ្នកមិនស្អាតឡើយ ថែមទាំងពិបាកផាត់ម្សៅទៀតផង។ ដូចនេះ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ដើម្បីឲ្យស្បែកអ្នកប្រែជាមានសំណើមវិញ។
- នៅពេលដែលអ្នកឆ្លុះកញ្ចក់ឃើញមុខអ្នកចាប់ផ្តើមមានស្នាមជ្រួញតូចៗ អ្នកគួរតែរកគ្រឿងសម្អាងដើម្បីការពារស្បែករបស់អ្នក។ ជាពិសេស អ្នកគួរតែញ៉ាំទឹកច្រើន ព្រោះពេលដែលអ្នកខ្វះជាតិទឹក ស្បែកអ្នកក៏អាចកើតស្នាមជ្រួញផងដែរ។ ម្យ៉ាងទៀត ពេលដែលអ្នកចេញក្រៅ គួរតែការពារស្បែករបស់អ្នកពីកម្តៅថ្ងៃ ដើម្បីកុំឲ្យឆាប់កើតស្នាមជ្រួញ។
- ពេលដែលស្បែកអ្នកប្រែជាស្រអាប់ខ្លាំង នោះអ្នកគួរតែប្រយ័ត្នពីរបបអាហារ ទឹក និងកម្តៅថ្ងៃ ដោយអ្នកគួរតែពិសារអាហារដែលមានសារធាតុចិញ្ចឹម និងវីតាមីនឲ្យឲ្យបានច្រើន។ ជាពិសេស ទឹកគឺត្រូវញ៉ាំឲ្យច្រើនជាងភេសជ្ជៈផ្សេងៗ ទើបអ្នកអាចធ្វើឲ្យស្បែកប្រែមកភ្លឺថ្លាវិញ៕