សុខភាពទ្វារមាស គឺជារឿងសំខាន់បំផុត សម្រាប់មនុស្សស្រី។ សុខភាពទ្វារមាសចុះខ្សោយ នោះក៏អាចបណ្តាលឲ្យសុខភាពទូទៅចុះខ្សោយផងដែរ។
ជាធម្មតា ទ្វារមាសនឹងផលិតទឹករំអិល ឲ្យសើមតិចៗជាប់ទ្វារមាស ដើម្បីការពារភាពស្ងួត និងបាក់តេរី ព្រមទាំងមេរោគនានា ប៉ុន្តែ ក្នុងករណីដែលវាហូរច្រើនពេក ឬធ្លាក់ខុសពីធម្មតា នោះហើយជាសញ្ញាដែលអ្នកគួរមានការប្រុងប្រយ័ត្ន និងប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។
បញ្ហាសុខភាពស្រ្តីផ្តល់ផលវិបាកច្រើនណាស់ ចំពោះសុខភាពដូចជា ៖
• មិនអាចមានកូន
• បង្កជាជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីកជាដើម
• ចំណង់ និងសុខភាពផ្លូវភេទធ្លាក់ចុះ
• ដៃគូមិនពេញចិត្ត។
រោគសញ្ញាដែលបញ្ជាក់ថា ទ្វារមាសរបស់អ្នក មានសុខភាពមិនសូវល្អ ហើយអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
1. ស្ងួតទ្វារមាស
2. រមាស់ ឬឈឺផ្សា
3. ទឹករំអិលប្រែពណ៌ខុសធម្មតា
4. ហូរឈាមតាមទ្វារមាស
5. ឈឺចាប់ក្នុងពេលរួមភេទ
6. មានកន្តួល ឬដុំពងបែក
7. ទ្វារមាសធំក្លិនអាក្រក់
8. ឈាមរដូវហូរខុសធម្មតា
9. ឈឺពេលបត់ជើងតូច៕