health.com.kh នឹងបង្ហាញអ្នកពីវិធីពិសេស ក្នុងការធ្វើឲ្យបុរសពេញចិត្តអ្នក។ តើមានអ្វីខ្លះទៅ?
- អ្នកអាចនៅកំដរគេដោយស្ងាត់ស្ងៀម មានន័យថានៅពេលដែលគេឈឺគឺអាចនៅក្បែរគេហើយមើលថែទាំគេដោយមិនរអ៊ូរទាំ ឬនៅកំដរគេនៅពេលដែលគេជួបនឹងបញ្ហាផ្សេងៗ។
- អ្នកមិនត្រូវឈ្លោះប្រកែកគ្នាព្រោះតែរឿងអត់ប្រយោជន៍។ ជាងនេះទៅទៀតត្រូវតែចេះយល់ចិត្តគ្នាទើបអាចរស់នៅជាមួយគ្នាបានយូរ។
- អ្នកត្រូវតែធ្វើជានារីដែលឆ្លាតទើបបុរសចូលចិត្ត ដោយមិនត្រូវប្រចណ្ឌច្រើននោះឡើយ។ អ្នកគួរតែរៀនចេះយល់ចិត្តបុរស និងជឿជាក់លើគេ ទើបអាចចាប់គេបានជាប់។
- ចំនុចសំខាន់មួយទៀតគឺត្រូវតែធ្វើជាមនុស្សល្អ ចេះជួយអ្នកដទៃ ចេះជួយយកអាសារគ្នា អធ្យាស្រ័យចំពោះគ្រប់រឿងដែលគេធ្វើខុសដោយបើកចិត្តឲ្យទូលាយមិនប្រកាន់ខឹងនិងមិនចងគំនុំទុក។ នៅពេលដែលអ្នកអាចធ្វើបែបនេះបាន នោះបុរសនឹងនៅជិតអ្នក៕