ប្រសិនជាអ្នកចង់មានសម្រស់ស្អាតខ្លាំង អ្នកអាចបរិភោគអាហារទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែពិសារត្រីឲ្យបានច្រើន ព្រោះនៅក្នុងត្រីមានសារធាតុដែលល្អចំពោះសុខភាពអ្នកខ្លាំងណាស់។ ជាពិសេស សាច់ត្រីនេះ នឹងអាចរក្សាសម្ជស្សអ្នកបានយ៉ាងល្អ ដោយមិនងាយចាស់នោះទេ។
- អ្នកអាចញ៉ាំផលិតផលដែលធ្វើពីសណ្តែកសៀងបាន ដូចជា ទឹកសណ្តែក និងតៅហ៊ូជាដើម ព្រោះផលិតផលទាំងនេះ អាចជួយធ្វើឲ្យស្បែកអ្នកស និងម៉ត់រលោង ដោយធ្វើឲ្យអ្នកពេញចិត្តនឹងស្បែកអ្នកខ្លាំងតែម្តង។
- នៅក្នុងល្ងខ្មៅមានផ្ទុកវីតាមីនE និងសារធាតុជាច្រើនដែលល្អចំពោះទាំងសុខភាព និងសម្រស់អ្នក។ ដូចនេះ អ្នកអាចពិសារល្ងខ្មៅនេះបានគ្រប់ពេល ថែមទាំងអាចធ្វើឲ្យសក់អ្នកខ្មៅទៀតផង។
- ការ៉ុត ក៏អាចធ្វើឲ្យស្បែកអ្នកស្អាតដែរ ថែមទាំងអាចធ្វើឲ្យភ្នែកអ្នកភ្លឺទៀត។ ដូចនេះ អ្នកអាចយកការ៉ុតមកធ្វើជាម្ហូបដើម្បីបរិភោគបាន នោះអ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ច្រើនពីការ៉ុតនេះ។
- ត្រចៀកកណ្តុរក្រៀម ក៏អាចធ្វើឲ្យសរសៃឈាមអ្នកដើរស្រួលដែរ។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកមិនងាយជួបនឹងបញ្ហានោះទេ ថែមទាំងអាចធ្វើឲ្យអ្នកស្អាតទៀតផង។ ប៉ុន្តែពេលដែលអ្នកមានជំងឺរាករូស អ្នកមិនគួរញ៉ាំត្រចៀកកណ្តុរនេះទេ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរបាន៕