និយាយឱ្យសាមញ្ញទៅការធ្វើរោគវិនិច្ឆ័យជំងឺមហារីកសុដន់ដំណាក់កាលទី៤ ដែលត្រូវបានគេសំដៅជាញឹកញាប់ថាជាមហារីកសុដន់ ឬមហារីកសុដន់ចុងក្រោយ គឺជាជំងឺក្នុងទម្រង់ធ្ងន់ធ្ងរបំផុត និងគំរាមកំហែងដល់អាយុជីវិត។ នេះបើយោងតាមសមាគមជំងឺមហារីកអាមេរិក។
វេជ្ជបណ្ឌិត Debu Tripathy ជាសាស្ត្រាចារ្យ និងជាប្រធាននាយកដ្ឋានជំងឺមហារីកសុដន់ នៅសាកលវិទ្យាល័យតិចសាសបាននិយាយថា “ដំណាក់កាលទី៤ មហារីកសុដន់ សំដៅទៅលើការរីករាលដាលនៃជំងឺមហារីកសុដន់ហួសពីតំបន់សុដន់ និងកូនកណ្តុរដែលនៅជុំវិញ”។ កន្លែងរីករាលដាលជាទូទៅរួមមានឆ្អឹង សួត ថ្លើម និងខួរក្បាល។
ទោះយ៉ាងណាវាជាការសំខាន់ក្នុងការកត់សម្គាល់ថា នៅពេលដែលជំងឺមហារីកសុដន់រាលដាលដល់តំបន់មួយផ្សេងទៀត នៃរាងកាយដូចជាឆ្អឹង ឬសួត វាមិនក្លាយជាមហារីកឆ្អឹង ឬសួតនោះទេ គឺវានៅតែជាជំងឺមហារីកសុដន់ដដែល។ នេះបើយោងតាមវិទ្យាស្ថានជំងឺមហារីកជាតិ (NCI) ៕